កុំឲ្យពូម៉ៅដឹង!! ចែដាណាបង្ហាញប្រុសស្នេហ៍ថ្មី តែសុំលាក់មុខ ហ្វេនៗនាំគ្នាចូលខំមិនជូនពរព្រោងព្រាត…(មានវីដេអូ)

KHB|ហ្វេសប៊ុក៖ ចាប់តាំងពីបែកបាក់នឹងពូម៉ៅតរហូតមក ចែដាណាបានរស់នៅក្នុងនាមជាស្ត្រីមេម៉ាយជាមួយនឹងកូនៗយ៉ាងមានសេចក្តីសុខ រហូតមានពាក្យគេថា ចែដាណាជាស្ត្រីមេម៉ាយសប្បាយចិត្ត លុយមានចាយ ឡានមានជិះ វីឡាក៏មាននៅ អត់ខ្វល់។ តែក្រោយមកក៏លេចឮនូវពាក្យចចាមអារ៉ាមថា ចែដាណាបានសាងស្នេហានឹងបុរសប៉េអឹមរូបសង្ហាម្នាក់ ព្រោះតែគេឃើញបាច់ផ្ការដែលចែដាណាកាន់ថត ដូចទៅនឹងផ្កាដែលប៉េអឹមម្នាក់នោះកាន់ថតផុសដែរ។

យ៉ាងណា រឿងនេះត្រូវបានស្ងប់ស្ងាត់ទៅវិញ ក្រោយពីចែដាណាចេញមកបញ្ជាក់ច្បាស់ៗថាម្នាក់នោះគ្រាន់តែជាអ្នកគាំទ្រម្នាក់ ដែលសុំគាត់ថតរូបជាមួយប៉ុណ្ណោះ។ ម្យ៉ាងទៀតរឿងស្នេហាចែដាណានឹងបុរសប៉េអឹមនោះគឺជារឿងផ្ទុះឡើងដោយសារតែអ្នកលេងហ្វេសប៊ុកបង្កើតឡើយនិងសន្និដ្ឋានដោយខ្លួនឯង ខណៈសាម៉ីខ្លួនអត់ដឹងអីសោះ។

ដោយឡែក ពេលនេះល្បីផ្ទុះរឿងថ្មីមួយទៀតហើយ គឺលោកស្រីទ្រីដាណា មានស្នេហានឹងបុរសអាថ៌កំបាំងម្នាក់ ហើយស្នេហាលើកនេះមិនមែនជាពាក្យចចាមអារ៉ាមបង្កើតឡើងដោយអ្នកលេងហ្វេសប៊ុកឡើយ ពោលគឺកើតឡើងដោយលោកស្រីទ្រីដាណាខ្លួនឯង អ្នកប្រកាសប្រាប់អ្នកគាំទ្រតែម្តង។ នៅមុននេះបន្តិច នាថ្ងែទី៣០ ខែមិថុនានេះ នៅលើផេកហ្វេសប៊ុកចែដាណា ហ្វេនៗមានការភ្ញាក់ផ្អើល និងបាននាំគ្នាចូលចុចមើលវីដេអូខ្លីមួយឃ្លីប ដែលអ្នកស្រីបានទម្លាយ។ វីដេអូខ្លីនេះត្រឹមតែ១ម៉ោងប៉ុណ្ណោះមានអ្នកចូលViewsមួយលានដងបាត់ទៅហើយ ឃើញថាមានការចាប់អារម្មណ៍មែនទែន។

មានការចាប់អារម្មណ៍ខ្លាំងព្រោះថា វីដេអូនេះបានបង្ហាញរូបបុរសសង្សាម្នាក់កៀកកើយនឹងចែដាណាយ៉ាងល្អូកល្អិន អមដោយពាក្យលោកស្រីដាណា សរសេរបញ្ជាក់ប្រាប់អ្នកគាំទ្រឲ្យដឹងថា «ជិតបានឃើញមុខហើយ »។ ពេលនេះអ្នកស្រីសុំលាក់មុខសិន។ ក្រោយឃើញបែបនេះហ្វេនៗបាននាំគ្នាចូលCommentសួរនាំ និងជូនពរចំពោះអ្នកស្រី ទ្រី ដាណា ផងដែរ។ ខំមិនទាំងនោះ បានសរសេរហូហែរថា៖ ជ័យយោ! ចែដាណាមានស្នេហាមែនទែនហើយ, ចង់ឃើញមុខខាងប្រុសណាស់ ព្រោះឃើញតែខ្នងសង្ហាខ្លាំងយ៉ាងហ្នឹងទៅហើយចុះទម្រាំមុខមាត់មិនដឹងស្រស់ស្អាតយ៉ាងណាទៅ, សូមជូនពរឲ្យមានសេចក្តីសុខ សុភមង្គល ជារៀងរហូត រូបយើង ជីវិតយើង ក្តីសុខរបស់យើងធ្វើអ្វីដែលយើងពេញចិត្តនឹងមានក្តីសុខ យើងគួរតែធ្វើ។ ចុះប្រិយមិត្តមានពាក្យអ្វីជូនពរចែដាណាដែរ?៕

ចុចទីនេះទស្សនាវីដេអូ
https://fb.watch/dZ9divQNaN/

Leave a Reply

Your email address will not be published.