មេធាវីការពារក្តី Tangmo ទម្លា.យ.ថាគ្មានអ្នកណារួចខ្លួនទេ ទូរស័ព្ទ Gatick បានយកឱ្យ…

អ្វីដែលមហាជនស្ទើរតែទូទាំងប្រទេសកំពុងតែរង់ចាំមើលនោះ គឺលទ្ធផលការស៊ើបអង្កេតរបស់ប៉ូលិស ដែលបានសួរចម្លើយទៅកាន់បុគ្គលដែលគួរឱ្យស.ង្ស័ យ ៥ នាក់ បានរួមដំណើរជាមួយ Tangmo ព្រោះមកទល់ពេលនេះហើយនៅពុំទាន់បញ្ជាក់បានទៀតពីហេតុផលការស្លាបពិតប្រាកដនោះ។

យ៉ាណាមិញ បើងាកមកមើលពីមេធាវី Tum ឯណោះវិញ លោកក៏កំពុងតែដុតដៃដុតជើងជាខ្លាំងក្នុងការតាមស្វែងរកការពិតជូន Tangmo ជាពិសេស ថ្មីៗនេះលោកក៏បានបង្ហើបថា លោកមានដំរុយថ្មីទៀតហើយទាក់ទងទៅរឿងក្តីមួយនេះ។ ជាក់ស្តែងលោកបានទម្លាយថា មានបុគ្គលសំខាន់ម្នាក់នៅក្នុងក្រុមលំដាប់ហាយសូរ បានទម្លាយរឿងរ៉ាវប្រាប់លោកថា ក្នុងចំណោមបុគ្គលលើទូកនោះ មានហាយសូរម្នាក់ចូលចិត្តដាក់.ថ្នាំ.ក្នុ.ងស្រាឱ្យមនុស្សស្រីផឹងឱ្យស-ន្លប់ណាស់។

ទោះជាយ៉ាងណា ពេលនេះលោក មេធាវី Tum ក៏កំពុងតែស៊ើបអង្កេតទៅលើដំរួយទាំងនេះជាបន្តទៀតដែរ ដើម្បីជាភស្តុតាងក្នុងការស្វែងរកការពិត នៃការស្លាបរបស់តារាស្រី Tangmo។ លោក មេធាវី អះអាងថា អ្នកព្រឹកត្រូវតែទទួលខុសត្រូវចំពោះជោគវាសនារបស់Tangm ដោយគ្មានអ្នកណារួចខ្លួនទេ។ នៅពេលនេះក្រុមស៊ើបអង្កេតពិសេស បាននាំខ្លួនអ្នកដែលនៅលើទូកទាំងប្រាំនាក់ ដែលត្រូវបានគេ.ប្ដឹ.ងដោយចោ.ទ.ប្រ កា ន់ ពីបទល្មើ.សផ្សេងៗគ្នា ហើយអ្នកទាំងប្រាំគឺបានចូលខ្លួនទទួលសារភាពជាមួយប៉ូលិសផងដែរ។

បន្ថែមពីនេះមេធាវីការពារក្ដីរបស់Tanmoក៏បានបន្ថែមឲ្យដឹងថា បច្ចុប្បន្នគឺក្រុមអ្នកស៊ើបអង្កេតកំពុងពន្លឿនរឿងក្ដី ដោយមានការសាកសួរសាក្សីចំនួនមួយរយសែសិបនាក់ ប្រមូលឯកសារពាក់ព័ន្ធបានជាងបីពាន់ទំព័រ ព្រមទាំងដកហូតទូរស័ព្ទកាទីកដែលជាអ្នកគ្រប់គ្រងផ្ទាល់ចូលទៅខាងក្រុមអ្នកជំនាញដើម្បីទាញយកឯកសារនានាដែលត្រូវគេលប់ចោលឲ្យត្រឡប់ដូចដើមវិញ។ សូមប្រិយមិត្តស្តាប់ខ្លឹមសារព័ត៌នេះទាំងស្រុងតាមរយៈវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.