ព្រះនាងតូច នរោត្តម ជេនណា គ្រង់ឈុតបុរាណខ្មែរបែបនេះ ស្អាតប្លែក…!!

មហាជន ជាពិសេសអ្នលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល ចំពោះរូបថតព្រះនាងតូចនរោត្តម ជេនណា ជាច្រើនសន្លឹក ក្នុងឈុតបែបប្រពៃណី ពណ៌លឿង ក្នុងដៃកាន់ ផ្កាឈូក អមជាមួយនឹងការតុបតែង ស្រស់ស្អាតគ្មានពីតែម្តង។ ព្រះនាងនរោត្តម ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនស្រឡាញ់ចូលចិត្ត និងគោរពព្រះនាងជាខ្លាំង ដោយព្រះនាងមានព្រះទ័យរួសរាយរាក់ទាក់។


បន្ទាប់ពីបានឃើញព្រះនាងតូចនៅក្នុងរូបភាពប៉ុន្មានសន្លឹកនេះ ម្នាក់ៗលាន់មាត់សរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់ព្រះនាង ដោយម្នាក់ៗបានចូលខមិនថា ស្រស់ស្អាតខ្លាំងណាស់ព្រះនាងម្ចាស់, ពិតជាសម្រស់ស្រស់ស្អាតខ្លាំងណាស់ព្រះនាងតូច ព្រមទាំងមានទេព្យកោសល្យខ្ពស់ និងមានទឹកព្រះទ័យទូលំទូលាយទៀត សមហើយព្រះនាង ជាកុលបុត្ររាជ្យវង្ស សំរាប់ទ្រទ្រង់ប្រជាពលរដ្ឋ កម្ពុជា ទៅថ្ងៃអនាគត៕

Leave a Reply

Your email address will not be published.