មកស្គាល់ប្រវត្តិទេពធីតាដែលនឹងចុះមកថែរក្សាមនុស្សលោកនៅក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះ

ដោយយោងទៅតាមប្រតិទិនសុរិយគតិ ក្នុងឆ្នាំខាលនេះសង្ក្រាន្តនឹងចូលមកដល់នាថ្ងៃ ព្រហស្បតិ៍វេលា ម៉ោង ១០:០០ នាទី ព្រឹក នោះយេីងអាចកំណត់បាននូវ ទេពធីតាដែលនឹងយាងចុះមកបន្តវេនថែរក្សាគ្រប់គ្រងលោក ដោយលក្ខណសម្គាល់ដូចខាងក្រោមនេះ៖

៚ទេពធីតាមាននាមករណ៍ ៖ កិរិណី៚អម្ពរពស្ត្រា៖ ព័ណ៌ស្លឹកចេកស្រស់ (បៃតង)៚លម្អរនូវព្រះកាណ៌ ៖ ផ្កាសួគ៌ មន្ទារវបុស្ប
៚គ្រឿងប្រដាប់៖ កែវមរកត (ត្បូងសម្បូរបៃតង)៚ អាវុធ ៖ ព្រះហស្ថស្តាំទ្រង់កង្វេរ ឆ្វេងទ្រង់ កាំវជិរៈ ( កាំភ្លើង )
៚ពាហន៖ គជសារ (ស្តេចដំរី)៚រីអាការ:ទេវតាគឺស្ថិតនៅចន្លោះ ពេល ព្រឹកបំព្រាងព្រះសុរិយារះឃើញក្រយៅដៃច្បាស់រហូតដល់ថ្ងៃត្រង់ នោះទេពធីតា ដែលនឹងយាងចុះមកក្នុងឆ្នាំខាលនេះគឺគង់ឈរគន់រំពៃរ៍លើខ្នងគជសារជាយានដោយមិនមានកាន់ខ្សែបង្ហៀរឡើយ

អត្ថបទស្រាវជ្រាវដោយ ៖ សាមណេរ លី បង្ហាញដោយ ៖ អ្នកនាង ពេជ្រ សោភា ក្រាហ្វិក & រូបភាពដោយ៖ ប៊ូ ម៉េងយូតុបតែង ៖ សម្អាងការប្រសិទ្ធិ សិរី
រៀបរៀងដោយ៖https://www.facebook.com/tepthidasangkran/

Leave a Reply

Your email address will not be published.