មកស្គាល់ប្រវត្តិទេពធីតាដែលនឹងចុះមកថែរក្សាមនុស្សលោកនៅក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះ

ដោយយោងទៅតាមប្រតិទិនសុរិយគតិ  ក្នុងឆ្នាំខាលនេះសង្ក្រាន្តនឹងចូលមកដល់នាថ្ងៃ ព្រហស្បតិ៍វេលា ម៉ោង  ១០:០០ នាទី ព្រឹក   នោះយេីងអាចកំណត់បាននូវ ទេពធីតាដែលនឹងយាងចុះមកបន្តវេនថែរក្សាគ្រប់គ្រងលោក  ដោយលក្ខណសម្គាល់ដូចខាងក្រោមនេះ៖

៚ទេពធីតាមាននាមករណ៍ ៖  កិរិណី  ៚អម្ពរពស្ត្រា៖  ព័ណ៌ស្លឹកចេកស្រស់  (បៃតង)  ៚លម្អរនូវព្រះកាណ៌ ៖  ផ្កាសួគ៌  មន្ទារវបុស្ប៚គ្រឿងប្រដាប់៖  កែវមរកត  (ត្បូងសម្បូរបៃតង)៚ អាវុធ ៖ ព្រះហស្ថស្តាំទ្រង់កង្វេរ ឆ្វេងទ្រង់ កាំវជិរៈ ( កាំភ្លើង )៚ពាហន៖  គជសារ  (ស្តេចដំរី)

៚រីអាការ:ទេវតាគឺស្ថិតនៅចន្លោះ ពេល ព្រឹកបំព្រាងព្រះសុរិយារះឃើញក្រយៅដៃច្បាស់រហូតដល់ថ្ងៃត្រង់ នោះទេពធីតា ដែលនឹងយាងចុះមកក្នុងឆ្នាំខាលនេះគឺគង់ឈរគន់រំពៃរ៍លើខ្នងគជសារជាយានដោយមិនមានកាន់ខ្សែបង្ហៀរឡើយ

អត្ថបទស្រាវជ្រាវដោយ ៖ សាមណេរ លី  បង្ហាញដោយ ៖ អ្នកនាង ពេជ្រ សោភា ក្រាហ្វិក &  រូបភាពដោយ៖ ប៊ូ ម៉េងយូ តុបតែង ៖  សម្អាងការប្រសិទ្ធិ សិរី រៀបរៀងដោយ៖  https://www.facebook.com/tepthidasangkran/

Leave a Reply

Your email address will not be published.