ឆ្លុះអេកូពេទ្យថាឃើញកូនភ្លោះពីរនាក់ ពេលឆ្លងទន្លេរមែនទែន ម៉ែ.ជួ  យ…! កូនរហូតដល់…

(បរទេស)៖ Kinova រស់នៅប្រទេសឆេក ក្នុងក្រុង Milovice ដែលមានចំងាយ ៣០គីឡូម៉ែត្រ ពីភាគខាងកើតនៃ Prague បានប្រាប់កាសែតក្នុងស្រុកមួយឈ្មោះថា Denik ថា នាងស្រ-ឡាំងកាំ  ងនៅពេលពេទ្យប្រាប់នាងថា មានកំពុងដែរពពោះកូនភ្លោះ ៥នាក់។

Kinova ធ្លាប់មានកូនប្រុសម្នាក់រួចមកហើយ ហើយនាងមិនបានដឹងខ្លួនថា នាងបានពពោះកូនភ្លោះ៥នាក់ ឡើយ រហូតដល់ខែចុងក្រោយជិត សម្រាល។ កាលពីដំបូងគ្រូពេទ្យ បានប្រាប់ថានាងមានកូនភ្លោះពីរនាក់នៅក្នុងផ្ទៃ។ ប៉ុន្តែនៅក្នុងខែមិនា បុគ្គលិកពេទ្យ នៅវីទ្យាស្ថាន Prague សម្រាប់មើលថែម្ដាយនិងទារក បាននិយាយថានាងមានកូន ៤នាក់។ តែទោះបីជាយ៉ាងចុងបញ្ចប់ នៅក្នុងខែចុងក្រោយទើបនាងដឹងថា នាងមានកូនដល់ទៅ ៥នាក់ឯណោះ។

យោងតាមសម្ដីរបស់ Kinova នាងបាននិយាយចាប់តាំងពី ៤ខែមក នាងនៅតែពិបាកក្នុងខ្លួន ព្រោះនៅតែចាញ់កូន។ នាងត្រូវមានអារម្មណ៌អស់កំលាំង នាងត្រូវរៀបចំផែនការ ញ៉ាំ ៥ដងក្នុងមួយថ្ងៃ។Kinova បានបន្ថែមទៀតថា នាងពិបាកក្នុងដកដង្ហើមណាស់ ថប់ៗ និងពិបាកក្នុងការដេង ទោះគេងផ្អៀងក៏ដោយ។ នេះជាអាចថាជាបទពិសោធន៍មួយដល់អស្ចារ្យសម្រាប់នាង និងប្ដី ហើយក៏បានក្លាយជាប្រវត្តិសាស្ត្រមួយសម្រាប់ ប្រទេសឆេកដែរ។

ទីបំផុត Kinova បានប្រសូតកូនទាំងប្រាំ ដោយជោគជ័យ តាមធម្មជាតិ ដែលក្នុងនោះ កូនប្រុសមាន ៤នាក់ និងកូនស្រីម្នាក់។ កូនប្រុសទាំង៤នាក់មានឈ្មោះ Michael, Daniel, Martin និង Alex។កូនស្រីឈ្មោះTerezka។គួរបញ្ជាក់ផងដែរ មន្ទីពេទ្យមិនបានទារប្រាក់គុណនឹង ៥ឡើយ និងពួកគេបានទទួលការឧបត្ថមជាច្រើនទាំង សំភារៈ ខោអាវ និងប្រាក់ផ្សេងៗផងដែរ៕

Leave a Reply

Your email address will not be published.