វិរៈបុរសបាល់ទាត់កម្ពុជាតែម្នាក់គត់ ធ្លាប់ប្រកួតជាមួយស្តេចបាល់ទាត់ពិភពលោកPele!(វីដេអូ)

លោកគ្រូ ប៉ែន ផាត ជាបុរសកម្ពុជាតែម្នាក់គត់ដែលធ្លាប់ប្រកួតជាមួយ (Peleប្រេស៊ីល) ស្តេចបាល់ទាត់ ពិភពលោកប៉េឡេ (Pele ប្រេស៊ីល) កំឡុងពេលគាត់លេងអោយក្លិប Rapracha FCប្រទេសថៃ។

លោកគ្រូក៏ជា វិរៈបុរសបាល់ទាត់មួយរូបក្នុងការជួយអោយកម្ពុជាទទួលចំណាត់លេខ ៤ ក្នុងពានរង្វាន់ AFF Asian Cup 1972 និងជួយ ជួយអោយកម្ពុជាយកឈ្នះជប៉ុន ១-០, ចាញ់ចិនត្រឹម ១-០ ទស្សវត្តន៍៦០។

លោកគ្រូក៏រួមចំណែកបំ- បា.ក់ក្រុមដំរីថៃ ៣-០ នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីក្នុងពានរង្វាន់ President Cup ។ បំណងប្រាថ្នាធំបំផុតរបស់លោកគ្រូគឺចង់អោយបាល់ទាត់កម្ពុជាបច្ចុប្បន្នរីកចម្រើនខ្លាំងបន្ថែមទៀត។

ក្នុងនោះក៏មានអ្នកខមិនបញ្ចេញមតិផងដែរថា “ប៉ុន្តែខ្ញុំនៅតែឆ្ងល់ថាមិចគាត់ទៅបង្ហាត់ក្មេងៗថៃហើយគាត់រស់នៅថៃវិញចឹងមិចក៏យើងមិនផ្តល់ដំណែងអ្វីមួយដល់គាត់ចឹង ពីមុនបើតាមខ្ញុំដឹងគាត់ធ្លាប់នាំបៀលប្រាយ” និងខ្លះទៀតនិយាយថា” គ្រប់យ៉ាងវាមិនស្រួលទេបងគាត់ក៏ធ្លាប់ដឹកនាំ វេស្ទឺនដែរតែបានតែពាក់កណ្តាលរដូវកាលក៏ចាកចេញទៅ៕” សូមអូសចុះទស្សនាវីដេអូ៖

Leave a Reply

Your email address will not be published.