ពិរោះមែន ច្រៀងដូចចាក់ឌីសចឹង! ទុំ សុវត្ថិ ចេញបទOriginalផ្ទាល់ខ្លួនដំបូង ទំនុកច្រៀងនិងបទភ្លេង ឡូយកប់ (មានវីដេអូ)

ទុំ សុវត្ថិ អាយុ២៦ឆ្នាំ មកពីខេត្តស្ទឹងត្រែងគឺជាអតីតបេក្ខជនចូលប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodia Idol season4 ដែលមិនទទួលបានលទ្ធផលទៅប្រឡងវគ្គបន្ត ធ្វើឱ្យមហាជនមានការអាក់អន់ចិត្តជាខ្លាំងទៅលើគណៈកម្មការ ជាពិសេសផ្ដោតទៅលើលោក ឆន សុវណ្ណារាជ, អ្នកតាមដានជាមហាជន ឬជាហ្វេនៗអាចហៅពួកគាត់ម្យ៉ាងទៀតបានថា គណកម្មការភ្នែកម្នាស់ ឬគណកម្មការមហាជន(គណកម្មការក្រៅផ្លូវការណ៍) កំពុងសម្តែងក្តីអាណិតអាសូរចំពោះ បេក្ខជន ឈ្មោះ ទុំ សុវត្ថិ ជាពន់ពេក

បន្ទាប់ពីលោកយកបទ“ស្រឡាញ់ស្ទើរលេប”ជាសំនៀងដើមរបស់លោក ណុប ប៉ាយ៉ារិទ្ធិ មកបកស្រាយក្នុងការប្រឡង ប៉ុន្តែបេក្ខជនរូបនេះកាច់ស្តាយច្រៀងធ្វើត្រាប់សំឡេងដូចលោក ឆន សុវណ្ណរាជ ទៅវិញ។ ជាហេតុធ្វើឲ្យមហាជនទូទៅនិយាយថា៖ លោក ឆន សុវណ្ណរាជ បដិសេធន៍មិនឲ្យសន្លឹកមាសYesទៅបេក្ខជន ទុំ សុវត្ថិ មកពីសំឡេងដូចតែយកបទលោក ណុប ប៉ារយ៉ារិទ្ធ មកច្រៀង។
នៅថ្ងៃទី១០ មិថុនា កន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទខ្នាតយក្ស១បានអញ្ជើញ ទុំ សុវត្ថិ ចូលរួមនៅក្នុងកម្មវិធី ជំនួបកំរាលព្រំក្រហម សម្ពោធទូរស័ព្ទ NOVA Y70 របស់ក្រុមហ៊ុន HAUWEI នៅផ្សារទំនើប Samai Quare (ជិតផ្សារTKទួលគោក)។

ស្រាប់តែរំលងមិនបានប៉ុន្មានថ្ងៃ បើតាមទំព័រហ្វេសប៊ុកឈ្មោះ Hauwei Mobile បានបង្ហោះនូវខ្លឹមសារថា៖ “សូមស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទ: និងក្លាយជា Original Song Artist របស់ក្រុមហ៊ុន HUAWEI ចាប់ពីថ្ងៃនេះតទៅ ក្រុមហ៊ុន HUAWEI នឹងធ្វើការសហការផលិតនូវបទ Original Song និង មាតិកាថ្មីៗ ដើម្បីបំពេញចិត្តដល់អតិថិជនដែលស្រលាញ់គាំទ្ររូបលោក !”។

ក្រុមហ៊ុនយក្សមួយនេះបង្ហោះStutusដូចខាងលើនេះបានតែបន្តិច ស្រាប់តែបីម៉ោងក្រោយមកក៏បង្ហោះខ្លឹមសារថ្មីមួយទៀតថា៖ “សូមអបអរដល់លោក ទុំ សុវត្ថិ និង ក្លាយជាទូតសុច្ឆន្ទ:តំណាងអោយស្មាតហ្វូន HUAWEI និង ប្រកាសបទOriginal Song ផ្លូវការរបស់ក្រុមហ៊ុន HUAWEI !”។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនទូរស័ព្ទខ្នាតយក្ស HUAWEI បានប្រកាសសម្ពោធបទថ្មី Original Song របស់លោក ទុំ សុវត្ថិ មានចំណងជើងថា៖ «ឈឺទេពេលបានឮពេញត្រចៀក» បានចេញជាផ្លូវការហើយ ដោយមានការបង្ហាញវីដេអូ សុវត្ថិ ច្រៀងផ្ទាល់ទៀតផង។ ក្រោយផុសបង្ហាញមិនបានប៉ុន្មានផង បទច្រៀងរបស់អតីតបេក្ខជនកំសត់ ត្រូវបានអ្នកចូលទស្សនាស្ដាប់យ៉ាងច្រើន ហើយថែមទាំងបានចូលទៅ Comments សរសើរថា៖

« ពិរោះណាស់ក្មួយអើយ។ ខំថែមទៀតណាក្មួយ ជាឧកាសរបស់ក្មួយហើយ , ច្រៀងពិរោះ អ្នកនិពន្ធទំនុកច្រៀងនិងបទភ្លេងក៏សាហាវទៀត លយកប់…។, ពិរោះមែន ច្រៀងដូចចាក់ឌីសចឹង , ទំនុកចៀងថ្មីពិរោះសុំសសើរ ខ្ញុំកមានបទពិសោធ៏ចៀងខ្លះដែរ ប៉ុន្នឹងល្អហើយ,…»។ (សូមទស្សនាវីដេអូ នៅខាងក្រោម)

ប្រសិនមិនលឺសម្លេងសូមចុចLinkនេះ ដើម្បីទស្សនាផ្ទាល់ https://fb.watch/dPEecutQpA/

Leave a Reply

Your email address will not be published.