មិនខុសពីពាក្យចាស់តែងតែទូន្មានព្រៀនប្រដៅថា បើចង់មានសេចក្កីសុខផ្លូវចិត្ត កុំយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដ៏ទៃ។ តួយ៉ាងAdminជីងពូចក់ តែងតែដឹកដៃភិរយា ដើរលេងហាយសូរប្រើរបស់ប្រ៊េនៗ សម្លៀកបំពាក់ ស្បែកជើង តម្លៃរាប់ពាន់ដុល្លារ ពាក់មាសពេជ្ររាប់ម៉ឺនដុល្លារ សម្ញែងអួតគេ ចង់ឲ្យសរសើថាខ្លួនមានសុភមង្គលជាងគេ តែសេចក្តីសុខពិតមិនមែនឋិននៅលើលុយទេ។
រហូតមលទល់នឹងថ្ងៃនេះ រឿងរកាំរកូសប្តីប្រពន្ធពូកចក់កាន់តែឡើងកំដៅ រហូតធ្វើឲ្យពូចក់ស្រក់ទឹកភ្នែកនឹកស្រណោះខ្លួន ដែលកន្លងមកតែងអូតប្រាប់គេថា ខ្លួនជាអភិជនមានលុយឡានពាក់មាសពេជ្រ ជិះឡានទំនើប តែបែររកសេចក្តីសុខឲ្យគ្រួសាខ្លួនមិនបាន។
បើតាមការឡាយចុងក្រោយនេះ Adminជីងចក់បាននិយាយទាំងឈឺចាប់ថា ប្រពន្ធរបស់គាត់ចែវឆាវណាស់ អីតិចបង្ហោះហ្វេសប៊ុក គ្រាន់តែរឿងនាឡិការពេជ្រពីរគ្រឿងផុសផ្អើលហ្វេសប៊ុក ក្រោយមកផុសឲ្យសមត្ថកិច្ចចាប់គាត់ ដោយប្រកាស់ឲ្យរង្វាន់១ម៉ឺនដុល្លារ… ។ល។ ដ្បិតថាពូចក់សម្តែងការហួសចិត្តចំពោះនាងផល្លាដែលជាភរិយាក៏ដោយ តែធាតុពិតពូចក់នៅតែស្រឡាញ់ភរិយា នៅតែហៅប្រពន្ធថាអូនសម្លាញ់ពេញៗមាត់ ដែលនេះធ្វើឲ្យមហាជនអាណិតអាសូរពូចក់យ៉ាងខ្លាំង។
គួរជម្រាបថា តារាហ្វេសប៊ុកល្បីឈ្មោះ អេដមីន ជីង ចក់ និងភរិយាចេញមកកូរវល់ពេញបណ្តាញសង្គមស្រុកខ្មែរទៀតហើយ ដោយសង្គមជីវិតគ្រួសាររបស់ប្តីប្រពន្ធពីរនាក់នេះកើតរឿងចម្រូងចម្រាស់សាជាថ្មី។ តែលើកនេះខ្លាំងដៃលើសដើមរហូតផ្អើលដល់អ្នកសារព័ត៌មានធំៗ និងអាចប្រឈមមុខដោះស្រាយគ្នាតាមផ្លូវច្បាប់ថែមទៀតផង និងរហូតធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកភាពច្រើនរអ៊ូរទាំថា ខ្ជិលតាមដានណាស់ ពិតជាធុញមែនរឿងប្តីប្រពន្ធមួយគូរឈ្លោះគ្នាមិនចេះចប់សោះ វែងអន្លាយដូចរឿងភាគសើបអង្កេតហុងកុង។ តែទោះបីយ៉ាងណា សាច់រឿងជម្លោះគ្រួសារអ្នករកលុយតាមអនឡាយពីរនាក់ល្អមើលម្យ៉ាងដែរ ព្រោះកើតអីតិចក៏ឡាយប្រាប់គេឯងឲ្យដឹងតាមបណ្តាញសង្គមដែរ។
យ៉ាងណាមិញ បើកគិតចាប់តាំងពីរផ្ទុះរឿងដំបូងនៅថ្ងៃទី១៣មកទល់នឹងថ្ងៃទី២៣មានរយៈប្រមាណ១០ថ្ងៃហើយ រឿងនៅតែក្តៅដូចបាយពុះ ដោយអ្នកទាំងនេះប្រឈមមុខគ្នាដោយជ្រើសយកហ្វេសប៊ុកផុសនិងឡាយវា- យ.ប្រ.ហារហែ- ក.កេ.រ្តិ៍គ្នាទៅវិញទៅមក តាមលំនាំចាស់ដែលធ្លាប់ធ្វើកន្លងមក តែម្តងនេះសង្ស័យកើតជ- ម្លោះមែនទែនពុំមែនធ្វើទីផ្សារយកប្រជាប្រិយភាពលក់ឡេឲ្យដាច់នោះទេ ព្រោះបើតាមមើលសន្ទុះនៃសាច់រឿងជារឿងពិត ឬអាចថាដំបូងធ្វើPrankលេងៗ តែលេងជ្រុលកើតជារឿងធំខឹងមែនទែន។ សូមស្តាប់វីដេអូដែលពូចក់ឡាយផ្ទាល់៖