បា.រម្ភពីលោកឪពុកពេក លោក ឆន សុវណ្ណារាជ ស្រក់ទឹក.ភ្នែកបួងសួងរកអ្នកម្ដាយឱ្យជួយតាមថែរក្សា

បា.រម្ភពីលោកឪពុកពេក លោក ឆន សុវណ្ណារាជ ស្រក់ទឹក.ភ្នែកបួងសួងរកអ្នកម្ដាយឱ្យជួយតាមថែរក្សា
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានជួបទុក្ខ.ធំដោយសារតែម្តាយលោក បានលា ចាកលោកនេះ នាពេលនោះនោះ លោកបានត្រឹមតែពោលពាក្យ ដ៏កំសត់មួយឃ្លាថា៖

«ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាប់ពីថ្ងៃនេះទៅ ម៉ាក់ឈប់ចា .ក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ»។ នេះសោតបង្ហាញថា លោកឆន សុវណ្ណារាជ ពិតជាគោរពស្រឡាញ់លោកអ្នកមានគុណខ្លាំងណាស់, ជាក់ស្ដែងកាលពីថ្ងៃទី១៩ មិថុនា ជាថ្ងៃដែលមហាជនទូទៅជាពិសេសមហាជនតាមបណ្ដាញសង្គមបានបង្ហាញប្រាប់គ្នាទៅវិញទៅមក ពីការរំលឹកនិងដឹងគុណលោកឪពុក(ទិវាគុណលោកឪពុក), ក្នុងនោះផងដែរ នៅអាកខោនផ្ទាល់របស់លោកឆន សុវណ្ណរាជ(Chhorn Sovannareach) ក៏បានសរសេរបង្ហាញនិងអមរូបថតជាមួយលោកឪពុក ពោរពេញដោយអត្ថន័យថា៖

«Happy Father’s Day កូនសូមជូនពរដល់លោកឳពុក សុខភាពល្អ ជៀសផុតពីជំងឺទាំងឡាយទាំងពួង កូនស្រលាញ់ប៉ា »។
ស្រាប់តែនសព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយសារនឹកម្តាយពេក ហើយថែមទាំងបារ.ម្ភពីលោកឪពុកផងនោះ លោកបានបើករូបថតម្តាយមើល រួចពោលពាក្យទំាងស្រក់ទឹកភ្នែកថា៖

«លើកទីមួយ ដែលហ៊ានបើកមើល ព្រោះតែនឹកខ្លាំងពេក ពេលនេះ ប៉ាកំពុងឈឺ ម៉ាក់ជួយអោយប៉ាឆាប់ជាណា ចង់ប្រាប់ថា នឹកខ្លាំងណាស់ អ្នកម្តាយកូនអើយ»។ ក្នុងវីដេអូ លោកបានទ្រហោ.យំ រួចរៀបរាប់ថា៖ «នេះលើកទីមួយហើយ ក្នុងឆាកជីវិតខ្ញុំ ហ៊ានបើកមើលរូបគាត់ រូបពិធីបុណ្យមួយហ្នឹង ដោយសារនឹកគាត់ខ្លាំងពេក ខ្ញុំអត់ដែលហ៊ានបើកមើល album រូបថតមួយហ្នឹងទេ តែខ្ញុំនឹកគាត់ខ្លាំងពេក នឹកម៉ាក់ខ្លាំងពេក បើកមើល ម៉ាក់អើយ…ឲ្យប៉ាឆាប់ជា ណាម៉ាក់ណា នឹកណាស់ នឹកណាស់ នឹកណាស់…..»។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយ ការផុសនេះត្រូវបានលោកលុបចោលទៅវិញ អាចមកពីធ្វើឱ្យលោកកាន់តែនឹករលឹកទៅអ្នកម្ដាយកាន់តែខ្លាំងហើយមើលទៅ។ ទោះយ៉ាងណា Admin សូមជូនពរលោកឪពុក ឆន សុវណ្ណារាជ សុខភាពល្អ មាំមួន🙏។

Leave a Reply

Your email address will not be published.