ឪពុកម្ដាយបើកភ្លើងខៀវ! រ៉េត ស៊ូហ្សាណា កាន់តែជិតស្និទ្ធជាមួយកូនប្រុសទី២ ឧកញ៉ា ព្រាប សុវត្ថិ (មានវីដេអូ)

ឪពុកម្ដាយបើកភ្លើងខៀវ! រ៉េត ស៊ូហ្សាណា កាន់តែជិតស្និទ្ធជាមួយកូនប្រុសទី២ ឧកញ៉ា ព្រាប សុវត្ថិ
ប្រិយមិត្តដែលបានទស្សនា កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី២ នោះប្រាកដជាបានស្គាល់នូវបេក្ខនារី រ៉េត ស៊ូហ្សាណា ហើយ ដោយកញ្ញាអាចច្រៀងទាំងបទជាភាសាអង់គ្លេស ហើយនិងភាសាជាតិ បានយ៉ាងល្អ។

បច្ចុប្បន្ននេះផងដែរ រ៉េត ស៊ូហ្សាណា ក៏កំពុងស្ថិតនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាដៃគូដ៏សក្ដិសមជាមួយនឹងកូនប្រុសទី២របស់លោកឧកញ៉ា ព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុនីនាគ, កាលពីពេលកន្លងទៅ ឆ្នាំ២០២០ តារាចម្រៀងទាំងពីរដួងនេះ ធ្លា.ប់បានច្រៀងនិងសម្ដែងជាមួយគ្នាបានយ៉ាងល្អនៅក្នុងMVបទបែបយុវវ័យ គឺបទ

«សុំខុ.សមួយយប់» ដែលបានទទួលការគាំទ្រច្រើន និងមានអ្នកចូលមើលដល់ទៅជាង12Mផងដែរ។
ទន្ទឹមនឹងការសង្ស័យថាកញ្ញា រ៉េត ស៊ូហ្សាណា និងលោក សុវត្ថិ មុនីនាគ មានទំនាក់ទំនងមិនធម្មតាលើសពីមិត្តរូមអាជីព ស្រាប់តែថ្មីៗនេះ ស៊ូហ្សាណាធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលដោយបង្ហាញរូបថតស្និតស្នាលនិងមុនីនាគ ខណៈនាំគ្នាដើរលេងនៅសួនសត្វមួយកន្លែង។

លុះមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីមង្គលការកូនប្រុសពិធីការីនីល្បី គង់ សុជាតិ មហាជនមានការចាប់អារម្មណ៍កាន់តែខ្លាំង ព្រោះតែឃើញគ្រួសារទាំងសងខាង ជាពិសេសខាងកញ្ញា រ៉េត ស៊ូហ្សាណា ដែលឪពុកម្ដាយតែងតែរឹតបន្តឹងកូនស្រី បែរជាមកមានទំនាក់ទំនងស្និទ្ធស្នាលខុសប្លែកពីធម្មតា និងមានថតរូបបង្ហាញជាច្រើនសន្លឹកទៀតផង។ រឿងរ៉ាវជាក់ច្បាស់ យ៉ាងណា មានតែរង់ចាំដំណឹងល្អពីគ្រួសារIdolទាំងពីរ។(សូមទស្សនាវីដេអូ នៅខាងក្រោមនេះ)

Leave a Reply

Your email address will not be published.