កក្រើកអារម្មណ៍តែម្ដង! គ្រូពេទ្រប៉ះបវរកញ្ញា រួមជាមួយអ្នករាំប៉ះអ្នកលក់អនឡាញ លើទីលានវាយកូនហ្គោលវគ្គ Theater Round សម្លេងឡើងឆ្វាច
មហាជន ក៏ដូចជាប្រិយមិត្ត អ្នកនិយមតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី4 បានជ្រាបហើយថា កម្មវិធីបានឈានដល់វគ្គ Theater Round សប្ដាហ៍ទី2ហើយ
កាលយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឃើញថាក្នុងវគ្គនេះ កម្មវិធីតម្រូវឱ្យបេក្ខភាពចំនួន 4នាក់ ចាប់ដៃគ្នាជ្រើសរើសបទចម្រៀងមួយបទមកបកស្រាយរួមគ្នា ដែលឃើញថាក្រុមមួយនេះមាន ពន្លឺ – ពិសី – តារា – ចរណៃ។ អ្នកទាំង4 បានលើកយកបទចម្រៀងជាភាសាអង់គ្លេស មានចំណងជើងថា «You Are The Reason» មកបកស្រាយ
ដោយផ្លាស់ប្ដូរគ្នាច្រៀងជាមួយនឹងទឹកដមសំឡេង និងស្ទីលរៀងខ្លួនៗធ្វើឱ្យបទចម្រៀងមួយបទនេះពីរោះទាក់ទាញខ្លាំង សុទ្ធសឹងតែធ្វើបានយ៉ាងល្អ ដែលទទួលបានការសរសើរពីគណៈកម្មការ ព្រមទាំងអាចឈានទៅវគ្គបន្តទៀតទាំងបួននាក់ផងដែរ។ (សូមទស្សនាវីដេអូ នៅខាងក្រោមនេះ)