មិនធម្មតា! អ៊ឹម ជីវ៉ា ទទូលបានពានអ្នកសារព័ត៌មានឆ្នើមប្រចាំប្រទេស កក្រើកដល់លោកជំទាវ ហ៊ុន ស៊ីណាត លាន់មាត់ថា…

KHB|ហ្វេសប៊ុក៖ សមចូលរួមអបអរសាទរ ដែល កូន អ៊ឹមជីវ៉ា បានទទួលពានរង្វាន់ “ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២” ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ” ដែលប្រគល់ជូនដោយឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា សមជូនពរដល់កូនមានសុខភាពល្អដើម្បីបន្តការងារជួយដល់សង្គមតទៅទៀត។

បន្ទាប់ពីបានឃើញលោកជំទាវ ហ៊ុន ស៊ីណាត ពោលពាក្យនេះ លោក អ៊ឹម ជីវ៉ា បានតបថា សាធុ សាធុ សាធុ…កូនសូមគោរពអរគុណអ្នកម្តាយម្តាយខ្លាំងណាស់ ពាននេះក៏ជាពានអ្នកម្តាយដែរ ព្រោះកន្លងមកអ្នកម្តាយក៏បានចូលរួមចំនែកជួយដល់សិល្បៈច្រើនណាស់តាមរយៈកូន និងអ្នកម្តាយជួយផ្ទាល់ ដើម្បីបានយកថវិការទៅជួយដល់អ្នកសិល្បៈក្រីក្រខ្វះខាតមានជំងឺ ក្នុងនោះក៏មានលោកជំទាវឧកញ៉ាបង នឹម វណ្ណៈ ពាននេះនេះគឺមានចំនែកអ្នកម្តាយ ហ៊ុន ស៊ីណាត ធំណាស់ ដែលតែងតែងជួយជំរុញលើកទឹកចិត្តអោយកូនខិតខំប្រឹងប្រែង និងផ្តល់យោបល់ល្អធ្វើយ៉ាងណាចូលរួមចំនែកជួយសង្គមយើង ។ សូមគោរពជូនពរអ្នកម្តាយមានសុខភាពល្អរឹងមាំ សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ច ។ ដោយក្តីគោរពពីកូន អ៊ឹម ជីវ៉ា

Leave a Reply

Your email address will not be published.