Wowអ៊េមណាស់! ថៅកែស្រីសំអាងការ ទើបឡើងជាឧកញ៉ាវ័យក្មេង ទិញឡានលំដាប់អភិជន Lexus LX600..Surprise ខ្លួនឯងតម្លៃខ្ទង់30 ទៅ40ម៉ឺនដុល្លារ(មានវីដេអូ)

Wowអ៊េមណាស់! ថៅកែស្រីសំអាងការ ទើបឡើងជាឧកញ៉ាវ័យក្មេង ទិញឡានលំដាប់អភិជន Lexus LX600..Surprise ខ្លួនឯងតម្លៃខ្ទង់30 ទៅ40ម៉ឺនដុល្លារ
សង្គម៖ ថៅកែស្រី ឡូវ ហ្គេចម៉ី ជាកូនស្រីពាណិជ្ជករ និងជាឥ .ស្សរ.ជនជាន់ខ្ពស់ម្នាក់គឺឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ។ អ្នកនាង ឡូវ ហ្គេចម៉ី ម្ចាស់ហាង ជីអ៊ឹមសំអាងការ បានទទួលគោរមងារជាឧកញ៉ា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២កន្លងទៅ។

មានការភ្ញាក់ផ្អើលមួយក្រោយទទួលបានគោរមងារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ឧកញ៉ា ឡូវ ហ្គេចម៉ី ម្ចាស់ហាង ជីអ៊ឹម សំអាងការ ដែលជាឧកញ៉ាវ័យក្មេងដ៏ស្រស់ស្អាតម្នាក់នេះ បានទិញរថយន្តទំនើបលំដាប់អភិជន Lexus LX 600 ស៊េរីឆ្នាំ២០២២ ដើម្បីជាការលើកទឹកចិត្តខ្លួនឯង និងរៀបចំ Surprise ខ្លួនឯង ដោយបានសរសេរបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖

«Shareខ្លួនឯង រ.ស់ខ្លួនឯង លើកទឹកចិត្តខ្លួនឯង រៀបចំ surprise ជូនខ្លួនឯង និយាយពាក្យ congrats ឲ្យខ្លួនឯង… ធ្វើម៉េចបើយើងមិនសូវមានសំណាង មានអ្នក surprise ឱ្យដូចគេ! Thanks for going so far GM»។ សូមបញ្ជាក់ថា៖ រថយន្ត Lexus LX600 2022 ជាឡានដំបូងបំផុតរបស់ប្រភេទLX ដែលមានម៉ាស៊ីនV6 twin turbo និងបំពាក់

មកជាមួយនូវការរចនាខាងក្នុងបែបទំនើបលំដាប់អភិជន (VVIP), រថយន្តស៊េរីទំនើបនេះ នៅកម្ពុជាសរុបទាំងថ្លៃពន្ធ គឺចន្លោះពី 300 000 ទៅ400 000ដុល្លារអាមេរិក។
សូមចុចLinkនេះដើម្បីទស្សនាវីដេអូផ្ទាល់៖ https://fb.watch/dXyummbRkE/

Leave a Reply

Your email address will not be published.