វគ្គTheater Round រំភើបពេក សុខ សីឡាលីន ចំក្រាសខ្លួនឯងដាក់ពិន្ទុ និយាយរដាក់រដុប ដល់ថ្នាក់ ណុប ប៉ាយ៉ារិទ្ធ លាន់មាត់(មានវីដេអូ)

វគ្គTheater Round រំភើបពេក សុខ សីឡាលីន ចំក្រាសខ្លួនឯងដាក់ពិន្ទុ និយាយរដាក់រដុប ដល់ថ្នាក់ ណុប ប៉ាយ៉ារិទ្ធ លាន់មាត់
ឈានដល់វគ្គ Theater Round ជុំទី1 បេក្ខជនៗគឺសុទ្ធតែមានសមត្ថភាពខ្ពស់ ដែលអាចច្រៀងចម្រៀងបានពិរោះៗផងដែរ ប៉ុន្តែនៅក្នុងវគ្គមួយនេះបេក្ខជន បេក្ខនារីត្រូវធ្វើការបញ្ចេញសមត្ថភាពម្តងទៀត ដោយត្រូវច្រៀងជាក្រុម។

ក្នុងចំណោមបេក្ខភាពទាំងអស់ដែលបានឈានមកដល់វគ្គ នេះអ្នកប្រើប្រាស់បណ្តាញសង្គមបានចាប់អារម្មណ៍ទៅលើបេក្ខជនបួនរូប ដែលក្នុងនោះរួមមាន ដារ៉ា, វីសារ, សក្កដា, មករា ដែលបានសហការណ៍គ្នាបកស្រាយបទចម្រៀងមួយបទយ៉ាងល្អក្រោមចំណងជើងថា៖ «ស្រឡាញ់អូនរហូត»។

សូមរំលឹកថា កម្មវីធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ក្នុងវគ្គ Judge Audition ក្នុងសប្តាហ៍ទី៥ មហាជនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាព បេក្ខជនម្នាក់ ដែលមានឈ្មោះថា ណាន វីសារ អាយុ២១ឆ្នាំ មកពីខេត្តសៀមរាប, បេក្ខភាពរូបនេះ បានធ្វើឲ្យមហាជន ពិសេសគឺគណៈកម្មការផ្ទាល់តែម្តង មានការរំភើបចិត្ត និង កោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ប្អូនប្រុស ដែលមានវ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបានឆ្លងកាត់ជី .វិតជូរចត់ ជាច្រើន តែនៅតែបន្តក្តីសុបិនរបស់ខ្លួនរហូតមកដល់ថ្ងៃនេះ។

មកដល់វគ្គ Theater Round ជុំទី1នេះ បេក្ខជនទាំងបួននាក់នេះបានធ្វើអោយគណៈកម្មការ សុខ សីឡាលីន និយាយរដាក់រដុប មិនចង់ចេញ ជាពិសេសពេលបានឃើញបេក្ខជន ណាន វិសារ ដែលខ្លួនពេញចិត្តក្នុងវគ្គ Judge Audition ក្នុងសប្តាហ៍ទី៥ រហូតធ្វើអោយ ណុប បាយ៉ារិទ្ធ លាន់មាត់ថា៖

«ជួប ក្រាស ថ្ងៃនេះតាក់តុប តាក់តុប ម៉េចចេះ?»។ ចំពោះលទ្ធផល គឺ បេក្ខជនទាំង៤រូប ទទួលបាន Yes ព្រមគ្នាពីគណៈកម្មការទាំង៤តែម្ដង ដែលអាចឆ្លងទៅវគ្គបន្តទៀត។ ចង់ជ្រាបច្បាស់ថាយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូ ដែលមាននៅខាងក្រោមនេះ៖

Leave a Reply

Your email address will not be published.