អីយ៉ា ម្យ៉ាងដែរតាស់! ម្នាក់ជាអតីត ម្នាក់ទៀតជាគូស្នេហ៍បច្ចុប្បន្ន នាយចឺម ចាប់ដៃគ្នាសហការណ៍ធ្វើរឿងមួយនេះឱ្យមហាជនភ្ញាក់ផ្អើល។
ប្រិយមិត្តជាច្រើន ជាពិសេសស្រទាប់យុវវ័យពិតជាបានស្គាល់ច្បាស់ហើយ ពីគូស្នេហ៍នាយ ចឺម ទាំងអតីត និងបច្ចុប្បន្ន ដែលអ្នកទាំងពីរគឺជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតសា .ច់សខ្ចីមិនចាញ់គ្នានោះឡើយ។
យ៉ាងណាមិញអាចថានេះជារឿងមួយដែលហ្វេនៗជាច្រើនសឹងតែមិនជឿនោះគឺ កាលពីពេលថ្មីៗមកនេះ ឃើញវីដេអូមួយដែលមានការបង្ហោះនៅលើបណ្ដាញសង្គម មានអ្នកនាង ហ្វាហ្វា និងអ្នកនាង សេង សុឃីម បានចាប់ដៃគ្នាបង្ហាញខ្លួនទាំងពីរព្រមគ្នា។
ក្នុងវីដេអូឃ្លីបនោះផងដែរ គេបានឃើញ ហ្វាហ្វា និង អ្នកនាង សេង សុឃីម រួមការងារតែមួយ ជាមួយនឹងស្នាមញញឹម លេងសើចដាក់គ្នាហាក់បីដូចជារឿងធម្មតា មិនប្រកាន់គ្នានោះឡើយ ទាំងដែលស្រីស្អាត ហ្វាហ្វា ជាអតីតសង្សារ ចំណែឯ សុឃីម ជាគូស្នេហ៍ នាយចឺម សព្វថ្ងៃនេះ។ សូមទស្សនាវីដេអូ នៅខាងក្រោម៖