ស្មានចេក! ឆន សុវណ្ណរាជ បង្ហោះរូបថើ- ប.កៀកកើយនឹងគូស្នេហ៍ ផ្អើលអស់ហ្វេនៗក្តៅខ្លួនទាំងយប់…(មានវីដេអូ)

លោក ឆន សុវណ្ណារាជ ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងដ៏ល្បីជ្រកក្រោមម្លប់ផលិតកម្មហង្សមាស និងជាគណកម្មការប្រឡងចម្រៀងCambodia Idol ធ្លាប់ទទួលនូវការរិះគន់មិនស្ទើរពីសំណាក់មហាជន ព្រោះតែឲ្យNOទៅទុំ សុវត្ថិ។ ពេលនេះតារាល្បីឈ្មោះរបស់ហង្សមាសរូបនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលសាជាថ្មីម្តងទៀងហើយ ដោយបានបង្ហាញមុខនារីស្រស់ស្អាតម្នាក់នៅលើគណនីហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាទាំងកណ្តាលរាត្រីប្រកបដោយភាពស្និទ្ធស្នាលថើបកៀកកើយទៀតផង។

លើសពីនេះ លោកថែមទាំងសរសេរបញ្ជាក់បន្ថែមទៀតថា៖ “ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ” ។ តាមរយៈពាក្យសម្ដីខាងលើ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ម្នាក់ៗយល់ថា ឆន សុវណ្ណរាជ ទំនងជាមានស្នេហាថ្មីទៀតហើយ ព្រោះកន្លងមក តារាចម្រៀងរូបនេះ ត្រូវបានគេសង្ស័យថា បានខូចចិត្តព្រោះស្នេហ៍មិនសមបំណងម្ដងជាពីរដងជាមួយតារាចម្រៀងរួមទ្រនំ គឺអ្នកនាង សុគន្ធ នីសា ដែលបានរៀបការជាមួយបុរសអនិកជនខ្មែរអាមេរិក និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលបានរៀបការជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស។

ទោះបីជាមានព័ត៌មានលេចឮល្ហិចល្ហៀងពីចំណងស្នេហ៍របស់រូបលោក និងតារាស្រីទាំងពីរខាងលើយ៉ាងណាក៏ដោយ ក៏ពុំដែលមានរូបភាពស្និទ្ធស្នាលបែបស្នេហាប្រុស និងស្រីណាមួយអណ្ដែតឡើងឡើយមានតែការសម្ដែងប៉ុណ្ណោះ។ ប៉ុន្តែចំពោះនារីម្នាក់នេះវិញ ពិតជាបានធ្វើឲ្យមហាជនមានការសង្ស័យយ៉ាងខ្លាំងព្រោះ ឆន សុវណ្ណរាជ បានបង្ហាញភាពស្និទ្ធស្នាល់យ៉ាងខ្លាំងអោបថើមយ៉ាងស្និទ្ធទៀតផង ដែលមិនសមជាទំនាក់ទំនងធម្មតានោះទេ។ទោះបីជាយ៉ាងណា តារាចម្រៀងហង្សមាសរូបនេះ មិនបានបញ្ជាក់ឲ្យបានលម្អិតពីទំនាក់ទំនងរវាងលោក និងនារីវ័យក្មេងរូបនោះទេថា ត្រូវជាអ្វីនឹងគ្នា។

ប៉ុន្តែមានការកត់សម្គាល់ឃើញថា តារាចម្រៀងរូបនេះកម្រនឹងបង្ហាញភាពស្និទ្ធស្នាលបែបនេះណាស់។ដោយឡែកចំពោះអ្នកគាំទ្រវិញ មានតែការអបអរសាទរចំពោះតារាចម្រៀងរូបនេះ ប្រសិនបើរូបលោកមានស្នេហាបែបប្រាកដនិយមពិតមែននោះ ព្រោះរូបលោកមានវ័យកាន់តែច្រើនណាស់ទៅហើយ។ម្យ៉ាងទៀត តារារួមជំនាន់ទាំងរួមផលិតកម្ម និងរស់នៅផលិតកម្មផ្សេងគ្នា ភាគច្រើនបានរៀបមង្គលការសាងសុភមង្គលរៀងខ្លួនអស់ទៅហើយ។

លោក ឆន សុវណ្ណារាជ គឺជាតារាចម្រៀងមួយរូប ដែលទទួលបានគាំទ្រខ្លាំងពីសំណាកមហាជន ពិសេសមិត្តយុវវ័យ ក្នុងចំណោតារាចម្រៀងល្បីៗ ជួរមុខក្នុងផលិតកម្មរស្មីហង្សមាស។ ក្រៅយពីអាជីពជាតារាចម្រៀង រូបលោកក៏មានមុខជំនួញជាច្រើនក្នុងដៃផងដែរ ដោយកាលពីពេលថ្មីលោកទើបតែ ក្លាយជាដំណាងចែកចាយផលិតផលបំប៉ន់សុខភាពនិងទើបបើកហាងផ្ទាល់ខ្លួនជាច្រើនកន្លែង និងរកស៊ីផ្នែកអចលនទ្រព្យជាដើម។ នៅក្នុងផលិតកម្ម ឆន សុវណ្ណារាជ នៅតែត្រូវបានចាត់ទុកជាតួអង្គសំខាន់ ដោយទទួលបានឱកាសការងារជាបន្តបន្ទាប់ ជាពិសេសតំណែងជាគណៈកម្មការក្នុងកម្មវិធីដែលផលិតកម្មមួយនេះបានទិញសិទ្ធិផលិតពីបរទេស៕

Leave a Reply

Your email address will not be published.