ស្មានតែលេងតើ! ទីបំផុតពូចក់ទៅដល់ស្ពានជ្រោយចង្វារហើយ ចាំអ្នកមកឃាត់យូរពេកក៏…( មានវីដេអូ)

កាលពី យប់ ម្សិលមិញ  ក្រោយ ពី អ្នក នាង ផល្លា បាន ឡាយ វីដេអូ បង្ហាញ លិខិត លែងលះ ចប់ សព្វគ្រប់ នោះ,   Adminជីងចក់  បាន ឡាយ វីដេអូ ដែរ ដោយ ដាក់ ចំណងជើង ថា « ចង់ ទៅ បួស ផង ចង់ លោតទឹក លើ ស្ពាន ជ្រោយ ចង្វារ ផង ខូចចិត្ត ស្ទើរ ប្រេះ ទ្រូង ដោយសារ MANU» ។

នៅ ក្នុង ការ ឡាយ នោះ ពេល កំពុង និយាយ លេងសើច ឆ្លើយតប ជាមួយ នឹង ខំ មិន ប្លែកៗ ជាច្រើន នោះ មាន ខំ មិន មួយ លើក ឡើង ថា « ពូ ចក់ អត់ សេដ ទេ ?» ស្រាប់តែ ពូ ចក់ បង្ហាញ អារម្មណ៍ ពិត ថា « ពូ សេដ ខ្លាំងណាស់ ពូ និយាយ មែន ។ សួរថា សេដ ទេ សេដ សួរ ថា ប៉ះពាល់ ផ្លូវ អារម្មណ៍ ទេ ប៉ះពាល់ សួរថា ឲ្យ ពិបាកចិត្ត អត់ ពិបាកចិត្ត ប៉ុន្តែ ពូ នៅតែ រឹងមាំ ព្រោះ ការងារ គឺ ការងារ រឿង ជីវិត គ្រួសារ ដឹង រឿង ជីវិត គ្រួសារ គឺ អត់ ប៉ះពាល់ គ្នា ទេ » ។

ទោះយ៉ាងណា ពេល មាន ខំ មិន មួយទៀត លើកទឹកចិត្ត ថា « ពូ ត្រូវតែ រឹងមាំ ដើម្បី ស្រីៗ នៅ រង់ចាំ ពូ ទៀត » ។
ភ្លាម នោះ Admin ជីងចក់ ឆ្លើយតប ជាមួយ នឹង ការ   សន្យា ថា « អរគុណ ច្រើន ក្មួយ ពូ នឹង ចងចាំ ពាក្យពេចន៍ ដែល ក្មួយ បាន ផ្ដែផ្ដាំ ហ្នឹង ចាំ ជានិច្ច ក្នុង ក្រអៅបេះដូង របស់ ពូ ពូ អរគុណ » ។

ក្រោយ ពីឡាយសើចផង កើតទុក្ខផងនោះ នៅរសៀលថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២២នេះ Admin ជីងចក់  បានបង្ហោះរូបថតកំពុងលេង បាល់ទាត់ ជាច្រើន សន្លឹក ហើយ បញ្ជាក់ ភាព ម្ចាស់ការ បានវិញ ថា «1-រឿង គ្រួសារ ត្រូវ ដោះស្រាយ  2-ការងារ ត្រូវតែ ធ្វើ  3-កីឡា ត្រូវ ហ្វឹកហាត់  4-មាន ម្ចាស់ការ វិញ ហើយ»។បន្ថែម លើ នេះ មុន បង្ហើ សារ បញ្ជាក់ ថា  ខាងលើនេះ Admin ជីងចក់ បាន បង្ហោះ រូត ១ សន្លឹក ជាមួយ អ្នកនាង ផល្លា ភ្ជាប់ ជាមួយ បេះដូង ប្រេះឆា ហើយ បញ្ជាក់ថា « អតីតកាល បន្សល់ ត្រឹម ការចងចាំ ជាមួយនឹង អនុស្សាវរីយ៍ ល្អៗ » ។

តាមរយៈ សារ និង ការឆ្លើយតប បង្ហាញ ភាពរឹងមាំ របស់ខ្លួន នោះ គេ ស្មាន តែ Admin ជីងចក់ កាត់ ចិត្តបាន អាច ម្ចាស់ការ វិញ ហើយ ដឹង អី ស្រាប់តែ លោក ធ្វើដំណើរ ទៅ ស្ពាន ជ្រោយចង្វារ មែន ហើយ បង្ហោះ រូបថត ១ សន្លឹក នៅ យប់ ថ្ងៃទី ២៩ ខែមេសា រួច ប្រាប់ ថា « រង់ចាំ ក្រុមការងារ រៀបចំ កន្លែង លោត VIP អោយ » ។

ក្រោយមក  អ្នកធ្វើអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គមរូបនេះ  បាន បញ្ជាក់ បន្ថែម ទាំង ក្ដៅក្រហាយ ក្នុង ខំ មិន ថា « ទេ អញ ចាំ យូរហើយ គ្មាន អា ត្រូវ គ្រាប់ ណា មកឃាត់ អញ អញ្ចឹង » ។

គេ នៅ មិន ដឹង ថា តើ លោក ទៅ ទីនោះ គ្រាន់តែ ជា ការ លំហែ កាយ បំបាត់ទុក្ខ កង្វល់ ក្រោយ ភរិយា ហែកហួរ និង ដៀល គ្មាន សល់ ឬ ក៏ សម្រេចចិត្ត លោតទឹក មែនទែន  តាម ការ បញ្ជាក់ ក្នុង ការ ឡាយ របស់ លោក នោះ ។ ចម្លើយ មានតែ រង់ចាំ មើល ទាំងអស់គ្នា ថា តើ បុរស ជាប់ ឈ្មោះ ជា ព្រាននារី រូបនេះ ប្រុង ធ្វើ អ្វី នោះ ៕

វីដេអូ

Leave a Reply

Your email address will not be published.