មនុស្សមួយភូមិព័ទ្ធចាបស្តេចពស់វែក វែងជាងគេបំផុតនៅប្រទេសថៃ ទំហំខ្លួនវិញម៉ែអាធំឪអាធំ…(វីដេអូ)

ពស់វែកមួយក្បាល ដែលប្រជាជនថៃស្គាល់យ៉ាងច្បាស់ ហើយបានដាក់រហ័សនាមអោយថា ស្តេចពស់វែកយក្ស (King Cobra) គ្រាន់តែឃើញទំហំ និងប្រវែងខ្លួនរបស់វាសឹងមិនហ៊ានចូលក្បែរ។ ទោះធំយ៉ាងណាក្តី អ្នកស្រុកនៅភូមិដាច់ស្រយាលមួយ ឋិតនៅខេត្តរ៉ានុង ប្រទេសថៃ មិនខ្លាច់ទេ ដោយនាំគ្នាស្ទើមួយភូមិស្ទាក់- ចា- បវាបាន ដោយមិនឲ្យវានៅក្នុងភូមិទេ ព្រោះអាចលំបាកនៅពេលក្រោយ ជាពិសេសក្មេងៗ។

តាមសម្តីចាស់ទុំក្នុងស្រុកថា ស្តេចពស់វែកនេះគឺមានប្រវែងរហូតទៅដល់ ៥,៥ម៉ែត្រឯណោះ ដែលគេអាចសន្មត់ថាវាធំ ហើយវែងជាងគេក្នុងលោក នាពេលបច្ចុប្បន្ន។ ដោយឡែក នៅក្នុងឆ្នាំ ១៩៦០ ស្តេចពស់វែកប្រភេទនេះត្រូវបានគេចាបបានម្តង ដែលមានប្រវែងរហូតទៅដល់ជិត ១១ម៉ែត្រ ហើយរហូតទល់មកសព្វថ្ងៃនេះ ពុំមានរបាយការណ៍ធ្លាប់ចាប់បានពួកវាសោះឡើយ។

ក្រោយពេលចាប់បានរួចមក គេបានពិ- និត្យ.នៅក្នុ- ង .ពោៈរបស់វា គឺមានសត្វពស់សង់សឿ ប្រវែង ២ម៉ែត្រនៅក្នុងនោះទៀតផង។ បើតាមសម្តីរបស់អ្នកស្រុកប្រាប់ថា ស្តេចពស់វែកប្រភេទនេះគឺអាច់រំខ្លួន.ម- នុស្សទៅដល់២០នាក់ ឬអាចរំខ្លួ-ន.ដំ .រីមួយបានទៀតផង(នេះជាពាក្យអះអាងរបស់ចាស់ៗនៅថៃ តែយ៉ាងណា មនុស្សតែងតែបំប៉ោងរឿងអ្វីមួយឲ្យកាន់តែធំ ដើម្បីឲ្យគេភ្ញាក់ផ្អើល ជួនកាលមិនមានការពិតក៏ថាបាន)៕ វីដេអូខាងក្រោមៈ

Leave a Reply

Your email address will not be published.