ជវិតចុងក្រោយអាណិតខ្លោចចិត្ត! តារាកំប្លែកតាស៊ីសធ្លាប់ធ្វើឲ្យគ្រប់គ្នាសើចសប្បាយ ពេលនេះវង្វេងភ្លេចភ្លាំង សូម្បីច្រៀងក៏មិនរួច..(មើលវីដអូ)

និយាយពីប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា នរណាក៏ស្គាល់ដែរតារាកំប្លែងជើងចាស់ លោកតាសង់ស៊ីស ដែលលោកតាជាអ្នកកំប្លែងមានទេព្យកុសល្យល្អ និងបានសម្ដែងជាច្រើនរឿងជាមួយពូកុយ ពូក្រឹម និងមានភាពប៉ិនប្រសប់ទៀតផង នៅពេលសម្ដែងផ្ដប្ដូរសម្ដីជាមួយលោកពូវ៉ាងដឺ ដែលនិយាយខ្មែរមិនសូវច្បាស់នោះ ។

គ្រប់គ្នានៅចងចាំសមត្ថភាពកំប្លែងយ៉ាងល្អធ្វើឲ្យមហាជនផ្ទុះសំណើចរបស់លោកតាសង់ស៊ីសនៅឡើយ ប៉ុន្តែងាកមកស្ថានភាពរបស់លោកតាវិញ គឺមានវ័យជរាណាស់ទៅហើយ មិនអាចសម្ដែងកំប្លែងបានទៀតនោះទេ ហើយថ្មីៗនេះសូម្បីក្នុងកម្មវីធីមង្គមការចៅរបស់ខ្លួន លោកតាសង់ស៊ីសចង់ញ៉ាំងកម្មវីធីឲ្យសប្បាយប្រឹងឡើងច្រៀងលើឆាកជាមួយកូនស្រីរបស់លោកតា គឺលោកស្រីកាឆយ តែលោកតាស៊ីស ពុំអាចច្រៀងបាននោះទេ ។

នៅក្នុងវីដេអូដែលគេបានបង្ហោះនៅលើបណ្ដាញសង្គម លោកតាស៊ីសប្រឹងច្រៀងឆ្លើយឆ្លងជាមួយកូនស្រីរបស់ខ្លួន តែបានត្រឹមកាន់ក្បាលមេក្រូ បញ្ចេញសម្លេងមួយឃ្លាៗយ៉ាងពិបាក សម្លេងក៏លែងច្បាស់ និងភ្លេចភ្លាំងប៉ារ៉ូលអស់រលីង ដែលមើលទៅគឺពិតជាស្រណោះសមត្ថភាពលោកតាណាស់ កាលពីមុនប្រើតែថ្វីមាត់អាចធ្វើឲ្យគេសើចគ្រប់គ្នា ពេលនេះសូម្បីច្រៀងក៏លែងកើត ។

វីដេអូលោកតាស៊ីសឡើងច្រៀង បានបង្ហោះដោយគណនីមួយ ឈ្មោះថា តុលា មង្គល និងភ្ជាប់ជាមួយសំណេររំជួលចិត្តថា “ការស្រលាញ់និងចូលចិត្តវិស័យសិល្បៈពុក ស៊ីស ក្នុងកម្មវិធីកាន់ចំនងដៃរបស់ចៅពុក បានបង្ហាញនិងនឹករលឹក នៅបទចម្រៀងរបស់ពុកដែរធ្លាប់តែសំដែងជាមួយកូនស្រីឆយ មកបកស្រាយកំសាន្តដោយក្តីស្រលាញ់ នឹកអនុស្សាវរីយ៍របស់ពុក ពិតជារំភើប និង នៅតែគាំទ្រពុកគ្រប់ៗគ្នាទោះបីមានជំងឺប្រចាំកាយមែនតែចិត្តនៅតែស្រលាញ់សិល្បៈជានិច្ច សូមជូនពរពុកមានសុខភាពល្អរហូតផងដែរ អាយុវែង” ។

ទោះជាយ៉ាងណា វីដេអូកំប្លែងរបស់លោកតាស៊ីស ចាស់ៗពីមុនមក នៅតែទទួលបានការគាំទ្រ និងមានអ្នកទស្សនាយ៉ាងច្រើននៅលើបណ្ដាញសង្គមសព្វថ្ងៃនេះ ពិសេសភាពយន្តកំប្លែងជំំនាន់ សម្ដែងជាមួយពូកុយ ពូក្រឹម និងពូវ៉ាងដឺតែម្ដង ៕ សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published.