ចែទ្រីដាណាល្មមយល់ចិត្តពូម៉ៅផង! នៅអាល័យអាឡោះប្រពន្ធសម្លាញ់ខ្លាំង ពូម៉ៅដាក់១បទចូលតួយ៉ាងកម្សត់ (មានវីដេអូ)

គ្រប់គ្នាបានដឹងហើយថា ចំណងអាពាហ៍ពិពាហ៍រវាងពូម៉ៅ និងចែដាណ បានដើរដល់ផ្លូវបញ្ចប់ ដោយអ្នកទាំងពី២ បានឈ្លោះទាស់ទែងគ្នា និងសម្រេចចែកផ្លូវគ្នាដើររាងខ្លួន ។ ក្រោយចែកផ្លូវគ្នាហើយ យើងកត់សម្គាល់ឃើញថា ពូម៉ៅហាក់មិនសូវមានសកម្មភាពលើបណ្ដាញសង្គមហ្វេសបុកទៀតទេ ឃើញតែចែដាណាប៉ុណ្ណោះ ។


យ៉ាងណាក៏ដោយទោះមិនសូវឃើញពូម៉ៅលេងហ្វេសបុក ប៉ុន្តែគេបានឃើញពូម៉ៅលេងក្នុងបណ្ដាញសង្គម Tik Tok ពូម៉ៅតែងត្រាប់តាមបទកំសត់ Sad Sad ហាក់នៅអាល័យអាឡោះប្រពន្ធសម្លាញ់អ៊ីចឹង ។ តួយ៉ាងថ្មីៗនេះ ពូម៉ៅបានបង្ហើរសំនៀងមួយបទក្នុងបណ្ដាញសង្គម មានចំណងជើងថា ទំនួញកវីទល់ដែន ។ ហើយអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍គឺពូម៉ៅហាក់ចូលតួ នឹកឃើញចែដាណា និងបណ្ដែតអារម្មណ៍តាមបទចម្រៀងយ៉ាងកំសត់ពន់ពេក ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខក្រោម៖

Leave a Reply

Your email address will not be published.