ចឹងតើCTNមិនសូវមានអ្នកមើល! នាយពាក់មីប្រកាសថានឹងឈប់ពីស៊ីធីអិន, ហ្វេនៗចូលខំមិនថា មកពីរាប់អានម៉ៃសុគ្ធបានចឹង!!

អ្នកគាំទ្រនាយពាក់មី ក៏ដូចជាហ្វេនផេករបស់គាត់កំពុងភ្ញាក់ផ្អើលចំពោះសំណេររបស់តារាកំប្លែងដ៏មានប្រជាប្រិយរូបនេះ បានផុសនៅហ្វេសរបស់ខ្លួន២ម៉ោងមុននេះ នាថ្ងៃទី៣១ ឧសភា ២០២២ ដោបានបញ្ជាក់ពីបំណងចង់ដើរចេញពីctn ដែលជាទីជម្រកផ្តល់ភាពល្បីល្បាញឲ្យគាត់។

បើតាមទំព័រហ្វេសប៊ុករបស់តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន នាយ ពាក់មី បានបង្ហោះសារប្រកាសយ៉ាងបើកចំហរបែបនេះថា៖ “ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បះអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរិតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ នឹង អ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មី គាត់មានកាបន្ធូបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅ គាត់បានសុខសប្បាយមិនសូវមានសម្ពាធ សូមអរគុណ។

ទន្ទឹមនឹងនាយពាក់មីទម្លាយរឿងផ្ទៃក្នុងដ៏រសើបបែបនេះ គាត់បានចូលMETIONក្រោមSTATUSរបស់ខ្លួនឯងថា៖ “ សូមបញ្ជាក់ថា អ្វីដែលខ្ញុំតវ៉ា គឺដេីម្បី បុគ្គលិកដែលគាត់ធ្វេីកានៅសុីធីអិន ដែលគាត់រងសម្ពាត តែមិនហ៊ានតវ៉ាដោយសាជីវភាព ដូចនេះសង្ឃឹមថាកាផុសរបស់ខ្ញុំ កាឈប់របស់ខ្ញុំ នឹងអ្នកកំប្លែង3នាក់ទៀត អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី គាត់ជួយសម្រួលច្បាប់ នឹងការិតត្បិតដ៏តឹងតែងរបស់គាត់ សូមអរគុណ”។

អ្នកគាំទ្រក្នុងផេកក៏បានចូលបញ្ចេញមតិតាមរយៈខំមិនថា៖ “ចឹងបានខ្ញុំចាប់អារម្មណ៍ កម្មពិធីនៅCTNមានកាធ្លាក់ចុះសឹងតែគ្រប់ពិធី តែងរឿងភាគនឹងកំប្លែងនឹងកម្មពីធីផ្សេងហាក់មិនមានប្រជាប្រិយភាព មុនតាប៊ុយចេញ លូវពូពាក់មីទៀតហើយ”។ បើអាខោននេះវិញខំមិនថា “ទ្រាំសិនទៅលោកតា ពែកមី កំពង់តែមានប្រជាប្រិយផង”។ ស្រាប់តែមានហ្វេនម្នាក់នេះវិញចេញមកខុសគេតែម្តងចូលមកខំមិនស្តីឲ្យនាយពាក់មីថា “ចឹងហើយមកពីរាប់អានម៉ៃសុគន្ធ”។ល។៕

Leave a Reply

Your email address will not be published.