ពិតជាគួរឱ្យបារ. ម្ភណាស់ ប្រទេសថៃប្រកាសរកឃើញករណីអ្នកជំ.ងឺ អុតស្វា Monkeypox មួយករណីលើអ្នកដំណើរបរទេសម្នាក់។ កាលពីថ្ងៃទី 30 ខែឧសភា ឆ្នាំ 2022 ម្សិលមិញនេះ លោកវេជ្ជបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាត និងនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញអំពីស្ថានភាពជំងឺអុតស្វា (Monkeypox) ថា៖
«ថៃបានរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណី មានប្រវត្តិឆ្លងកាត់ និងផ្ទេរជើងយន្តហោះនៅអាកាសយានដ្ឋានក្នុងប្រទេសថៃ រយៈពេល ២ម៉ោង ដែលមានគោលដៅបន្តដំណើរទៅប្រទេសអូស្ត្រាលី ហើយមានមនុស្សចំនួន 12នាក់ទៀតប្រឈមនឹងហា.និ.ភ័ យ រួមមាន ជាអ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងដំណើរការតាមដានរោគសញ្ញានៅឡើយ»។
ខណៈពេលនេះដែរក៏មានសេចក្តីរាយការណ៍បន្ថែមពីករណីផ្សេងទៀត គឺមានការស.ង្ស័ យមនុស្សចំនួន 5នាក់ ដោយក្នុងចំនោមនោះដែរ ត្រូវបានគេរាយការណ៍ថា 5នាក់ជាភ្ញៀវទេសចរជនជាតិអ៊ីស្លង់ ដែលត្រូវជាបងប្អូនប្រុសស្រីគ្នា បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីរៀន Muay Thai នៅឯភូកេត។ ដំបូងឡើយ គេបានរកឃើញថា អ្នកទាំងបីមានរោគសញ្ញាស្រដៀងទៅនឹងជំ.ងឺអុតស្វា គឺជាព. ង.បែកប៉ោងច្បាស់នៅលើដងខ្លួន ប៉ុន្តែនៅពេលពិនិត្យដោយវិធីសាស្ត្រ RT-PCR ពីមន្ទីរពិសោធន៍ចំនួន២ គឺនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលព្យាបាលជម្ងឺបន្ទាន់ មន្ទីរពេទ្យជូឡាឡុងកន មេម៉ូរីល គេបានរកឃើញថា លទ្ធផលបានបញ្ជាក់ថា ពួកគេទាំងបីនាក់គ្រាន់តែជាជំ.ងឺរើមប៉ុណ្ណោះ។
បន្ទាប់ពីការស៊ើបអង្កេតទៅលើអ្នកជំងឺ 2នាក់ទៀតនោះ ដែលបានប៉ះនិងប្រើឧបករណ៍ហាត់ប្រាណនៅក្លិបហាត់ប្រាណរួមជាមួយអ្នកជម្ងឺ 3នាក់ខាងលើក៏ជាជំ.ងឺរើមដូចគ្នា។ ជុំវិញករណីខាងលើនេះផងដែរ បណ្តាលអោយមានអ្នកប៉ះពា.ល់ដោយប្រយោលចំនួន 20នាក់ ដែលជាគ្រូបង្វឹក និង អតិថិជនដែលជាសមាកជិកហាត់ប្រាណនៅក្លិបហាត់ប្រាណទីនោះ។ ចំណែកអ្នកជំងឺទាំង 5នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាស្ថាន «Bamrasnaradura Institute»ហើយ។