ស្រីក្មេងៗហៅគ្រូពេទ្យសង្ហាសុទ្ធតែប្តីពេញម៉ាត់! ពេលនេះដឹងច្បាស់ គ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ មានទំនាក់ទំងនឹងយូរី យូរហើយ! …(មានវីដេអូ)

លោកគ្រូពេទ្រសង្ហា មុខដូចកូនកាត់អ៊ឺរុប ស៊ឹម ច័ន្ទពន្លឺ អាយុ ២៩ឆ្នាំ បានធ្វើឲ្យកក្រើកឆាកប្រឡងចម្រៀងCambodian Idol រដូវកាលទី 4កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ មិនមែនព្រោះតែសំឡេងពិរោះទេ គឺព្រោះតែរូបសង្ហាមុខស្អាត ធ្វើក្រមុំៗជាច្រើននាំគ្នាចូលខំមិនហៅសុទ្ធប្តីពេញៗម៉ាត់។ លើសពីនេះ សម្រស់របស់លោកDoctorកំឡោះ ថែមទាំងបានអន្ទងស្នេហ៍ដោយទាំងបេះដូងគណកម្មការដាក់ពិន្ទុអ្នកចម្រៀងម្នាក់ផងដែរ ដោយធ្វើឲ្យcoachសុខស៊ីឡាលីន ជ្រួលច្របល់នៅពុំស្ងៀម ប្រើក្រសៃភ្នែកមន្តហ្នេហ៍បាញ់ស្រសងដាល់លោកគ្រូពេទ្យសង្ហាផងដែរ។

ពេលនេះធ្លាយការពិតកាន់តែច្បាស់ហើយ ដោយបេក្ខជន ស៊ឹម ច័ន្ទពន្លឺ មិនមែនត្រឹមតែជាគ្រូពេទ្យទេ ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងកម្មវីធីប្រឡងចម្រៀងកម្រិតពិភពលោក“The Voice” នៅប្រទេសវៀតណាម និងត្រូវបានទូរទស្សន៍នៅវៀតណាមបានអញ្ចើញគាត់ឲ្យសម្តែងនៅទីនោះទៀតផង កំលុងគាត់រៀនយកdoctorនៅទីនោះ ។

ប៉ុននេះមិនទាន់អស់ទេ លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ ក៏ធ្លាប់បានប្រឡូកក្នុងវិស្ស័យសិល្បៈនៅកម្ពុជាយើងផងដែរ ដោយលោកបានចូលរួមសំដែងក្នុងMVចម្រៀងល្បីៗរបស់ កញ្ញា យូរី ក្នុងនោះមានបទ “រាំតោង”និងបទ “សង្សារគេទេ Bro” ។ ក្រៅពីនេះ អ្នកដឹកនាំកម្មវិធីទូរទស្សន៍ធំៗក៏ធ្លាប់បានអញ្ជើញលោក ស៊ីម ច័ន្ទពន្លឺ ឡើងច្រៀងលើឆាកប្រគុំតន្រ្តីនានាផងដែរ ៕ តោះចូលមើលគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺសម្តែង៖

Leave a Reply

Your email address will not be published.