ដំណឹងក្ដៅ! មិនធ្លាប់ដឹងទាល់តែសោះ, ស្ងាត់ៗតារាចម្រៀងល្បី សុខ ពិសី ទ.ម្លាយរឿងចែកផ្លូវជាមួយគូស្នេហ៍ផ្អើលដល់ហ្វេនៗនិយាយតបទៅវិញថា…

សុខ ពិសី គឺជាតារាចម្រៀងក្នុងដួងចិត្តយុវវ័យមួយរូប ហើយប្រិយមិត្តភាគច្រើនក៏បានជ្រាបរួចមកហើយថា នាងគឺជាតារាចម្រៀងគ្រាប់ពេជ្រដ៏សំខាន់ប្រចាំផលិតកម្មសាន់ដេ ព្រោះក្រៅពីមានទឹកដមសំឡេងពីរោះស្រួយស្រែសហើយនោះ នាងក៏ជាតារាចម្រៀងមានរូបសម្រស់ស្រស់សោភា

សាច់សខ្ចី សម្ដីផ្អែម ចរិតរួសរាយរាក់ទាក់ចំពោះទស្សនិកជនគួរឱ្យស្រឡាញ់បំផុត តែកន្លងមកនាងមិនធ្លាប់បង្ហើបត្រង់ៗថា មានគូស្នេហ៍កំណាន់ចិត្តនោះទេ, លើសពីនេះ នាងក៏មានមុខជំនួញពេញក្នុងដៃ ចំណែកឯរូបសម្រស់វិញ ហាក់កាន់តែស្រស់ស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បើយើងក្រឡេកទៅមើលមិត្តភក្ដិក្នុងរង្វង់សិល្បៈជាច្រើនរូប ដែលបានចូលសិល្បៈជំនាន់ៗគ្នា ដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, មាស សុខសោភា, សុគន្ធ និសា និង មិត្តក្នុងសិល្បៈជាច្រើនរូប បានបើកចំហជីវិតឯកជនពីរឿងមានគូស្នេហ៍ ហើយខ្លះក៏បានរៀបការមានប្ដី មានកូនប្រលែងលេងជិតអស់ហើយក្ដី ប៉ុន្ដែងាកទៅនាងវិញ ហាក់មិនទាន់លេចឮដំណឹងចូលរោងការទាល់តែសោះ បើទោះបីជាអាយុខ្ទង់ ៣០ឆ្នាំហើយក្ដី ។
ដោយឡែកអ្វីដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើលខ្លាំងនោះគឺនៅមុននេះបន្តិច កញ្ញា សុខ ពិសី បានបង្ហោះសារយ៉ាងខ្លីបែបនេះថា៖

«សុខៗរករឿងឈ្លោះ.បំណងចង់អោយគេលួង មានលួងណាបានលេសគេ សុំបែកបណ្ដោយ បើដឹងចឹងអត់លេងអី ឆ្គួ. តៗ ចឹងទេ»។ ក្រោយឃើញបែបនេះ ក៏មានហ្វេនៗ បាននាំគ្នាចូលទៅComment ដាក់ សុខ ពិសី បែបនេះថា៖ «សម្រួលគ្នាទៅ ពូសុំ, លេងអីតាណើបៗចឹងម៉ាក់សី, ចង់អោយលូង មែនអោយបែកទេ , អាណិត អាយដល ណាស់ ស្ងាត់ៗមកកំប្លែងអីណា idol ដូចខ្ញុំពេលនេះមេសidol, prank ខុសបច្ចេកទេស …» នាងក៏បានតបទៅហ្វេនវិញភ្លាមៗថា៖«សប្បាយអរណាស់ម្នាក់ៗ អត់គិតលួងខ្ញុំទេអី? »៕

Leave a Reply

Your email address will not be published.