Wowធ្វើមិត្តនឹងក្រពើ! បុរសម្នាក់ចងសម្ព័ន្ធមិត្តនឹងក្រពើ គាត់ថា ពេលវាហាម៉ាត់កុំ ខ្លា- ច, មិត្តភ័ក្ត្រគាត់លេងសើចទេ…(មានវីដេអូ)

ក្រពើជាសត្វដែលរស់នៅក្នុងទឹក ហើយគ្មានមនុស្សណាម្នាក់ឃើញវាហើយថាមិនរត់នោះទេ។ ជាពិសេសនៅឥណ្ឌូណេស៊ី ឧស្សាហ៍មានព័ត៌មានអំពីករណីសត្វក្រពើយ- ក.ម.នុស្សជា- ចំ.ណីណាស់។ ដោយសារតែលេចឮព័ត៌មានបែបនេះញឹកញាប់ពេក អ្នកភូមិដែលរស់ទៅតាមដងទន្លេ Lam Klong តែងតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្រែងចៃដន្យវាក់អឺពួកវាពេលណាមួយខណៈកំពុងជិះទូក បើមិនបានប្រយ័ត្នអាចត្រូវសត្វក្រពើប្រ- មា.ញជាចំណីក៏ថាបាន។

ប៉ុន្តែ ពេលខ្លះសត្វក្រពើដែលប្រៀបដូចជា អ្នកប្រមាញឈា- មត្រ.ជាក់ទាំងនោះ អាចក្លាយជាមិត្តនឹងមនុស្សក៏មាន។ ដូចជាករណីរបស់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះអញ្ចឹង គាត់ជាមួយនឹងក្រពើយក្សរបស់គាត់ គឺបានបង្កើតការភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម ទូទាំងពិភពលោក។

យោងតាមគេហទំព័រ Banga Post នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Ambo អាយុ ៥៤ឆ្នាំ រស់នៅក្នុងតំបន់ Gunung Tung សង្កាត់Muangtang ភាគខាងកើតខេត្ត Kalimantan ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើកោះ Borneo ផ្ទះរបស់ពូ Ambo មានទីតាំង នៅតាមដងទន្លេ Mura GunTong តំបន់នោះសំបូរទៅដោយសត្វក្រពើ។ នៅក្នុងចំណោមពួកក្រពើទាំងនោះមានមួយក្បាល គឺជាមិត្តរបស់ពូ Ambo។ ពូ Ambo ដាក់ឈ្មោះឲ្យមិត្តជាទីស្រឡាញ់គាត់ថា Riska វាជាក្រពើយក្សប្រវែង ៤ម៉ែត្រ ជាមួយនឹងធ្មេញថ្គាមដ៏មានអានុភាព ដែលបើត្រឹមក្របី១ក្បាលទំពារមួយក្រឹបតែប៉ុណ្ណោះ ។

ទោះបីវាជាសត្វព្រៃកាចប៉ុណ្ណាក៏ដោយ ប៉ុន្តែRiska មិនដែលធ្វើអីជ្រុលជ្រោះមកលើពូ Ambo សូម្បីតែម្តង។ វានឹងលោកពូ Ambo ស្គាល់គ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ Riska តែងតែហែលមកលេងពូ Ambo មិនមានថ្ងៃណាដែលគេមិនមកជួប ពូ Ambo ទេ។ នៅពេលដែលគាត់បានឃើញ Riska ហែលមកពេលខ្លះពូ Ambo ក៏បានយកចំណីទៅឲ្យវាស៊ី ឬនៅពេលដែលគាត់ចេញទៅរកត្រី ឬធ្វើកិច្ចការអ្វីមួយវានឹងមកហែលក្បែរៗទូករបស់គាត់។

រឿងរ៉ាវរបស់ពូ Ambo និង Riska ត្រូវបានផ្សាយតាមបណ្តាញយូធូប Nyanman CHANNEL ដែលឥឡូវនេះវីដេអូនោះ មានចំនួនអ្នកចុចមើលជាង ៥,៤៧លានដងហើយ។ វីដេអូនោះ បានចាក់បង្ហាញអំពីក្រពើយក្សដ៏ធំមួយកំពុងតែហែលទឹកនៅក្បែរទូក ខណៈពេលដែលលោកពូ Ambo ដាក់មាន់ឲ្យជាចំណីរបស់វា។

ពូ Ambo បាននិយាយថា Riska ចូលចិត្តពន្លឺព្រះអាទិត្យណាស់។ ដូច្នេះសូមបកត្រឡប់ទៅនិយាយពី ដើមកំណើតនៃទំនាក់ទំនងនេះវិញ។ កាលពីច្រើនឆ្នាំមកហើយ ខណៈដែលពូ Ambo កំពុងចែវទូកត្រឡប់ទៅផ្ទះវិញពេលនោះមានកូនក្រពើប្រវែងប្រហែល ១ម៉ែត្រ បានហែលចុះ ហែលឡើងនៅក្បែរទូករបស់គាត់ ដោយសារតែវានៅតូច លោកពូ Ambo គិតថា វាមិនអាចបង្កភាពគ្រោះថ្នាក់អ្វីចំពោះគាត់ទេ ដូច្នេះគាត់ក៏បន្តតំណើរធម្មតា និងមិនបានដេញវានោះទេ ដោយទុកឲ្យវាហែលតាមទូករបស់គាត់រហូតទាល់តែដល់ផ្ទះ។

ចាប់ពីថ្ងៃនោះមក កូនក្រពើតូចតែងតែមកបង្ហាញខ្លួនឲ្យគាត់ឃើញជារៀងរាល់ថ្ងៃ រហូតដល់វាធំពេញវ័យ ហើយមានមនោសញ្ចេតនាជាមួយលោកពូ Ambo ដូចសព្វថ្ងៃនេះ។ ពូ Ambo បាននិយាយថាគាត់អាណិត និងស្រលាញ់ Riska ដូចជាកូនរបស់គាត់អញ្ចឹង គាត់អាចប៉ះពាល់, អាចត្រដុសអង្អែលខ្នង,របស់វាបាន ដោយមិនបារម្ភថាវានឹងធ្វើបាបគាត់នោះទ។

«ខ្ញុំមិនដែលគិតថានៅក្នុងជីវិតនេះ ខ្ញុំនឹងមានមិត្តជាសត្វក្រពើទេ! វាពិតជាចម្លែកណាស់! ប៉ុន្តែខ្ញុំគិតថា ប្រហែលជានិស្ស័យហើយ ព្រោះវាដូចជាមានវិចារណញ្ញាណថាស្គាល់យូរណាស់មកហើយ សម្រាប់ Riska មិនថាខ្ញុំទៅទីណាទេ វាតែងតែទៅតាមខ្ញុំជានិច្ច » នេះជាសម្តីរបស់ពូ Ambo ។

អ្នកភូមិនៅតំបន់នោះ នរណាៗក៏ដឹងច្បាស់ពីទំនាក់ទំនងរវាងពូ Ambo និង Riska ដែរ។ ពូ Ambo បានស្នើសុំឱ្យអ្នកភូមិទាំងអស់កុំធ្វើបាប Riska ប្រសិនឃើញវាងើបចេញពីទឹក ហើយមកជិតទូកនោះបានន័យថា វាឃ្លានហើយ ដូច្នេះគ្រាន់តែបោះចំណីអាហារឲ្យវាស៊ីទៅបានហើយ។ ពេលខ្លះនៅពេលដែល Riska បានឃើញអ្នកនេសាទត្រឡប់មកពីនេសាទវិញ វានឹងមកជិតទូក ហើយសុំត្រីដើម្បីធ្វើជាអាហារ។ ពូ Ambo បានបន្ថែមទៀតថា បើ Riska វាមកសុំចំណី សូមឲ្យអ្នកភូមិបោះឲ្យវាស៊ីទៅបានហើយ កុំទៅជិត និងលេងជាមួយវាអី ព្រោះថាទោះវាវាជាមិត្តនឹងមនុស្សយ៉ាងណាក៏ដោយ វាក៏នៅតែជាសត្វក្រពើដែរ ដូច្នេះយើងត្រូវតែប្រយ័ត្នខ្លួនគ្រប់ពេលវេលា៕ ទស្សនាវីដេអូ៖

ViDEO

Leave a Reply

Your email address will not be published.