ថ្មីៗនេះមានការទ. ម្លាយវីដេអូមួយ របស់អ្នកនាង ទ្រីញ ផល្លា ដែលបានយំ.ស្រែកនៅក្នុងឡាន ខណៈមានការលើកឡើងថា៖ «នាងប៉ុនប៉ងប.ញ្ច បជី .វិត តែត្រូវម្ដាយជួយស.ង្គ្រោះទាន់»។ យ៉ាងណាមិញ ក្រោយមានការផុសស៊ែរ វែកញែកជាច្រើន រឿងនេះក៏ត្រូវបានអ្នកនាង ទ្រីញ ផល្លា អះអាងថា៖ «មិនមែនជាការពិតឡើយ ពោលគឺ វីដេអូដែលនាងយំ.ស្រែកក្នុងឡានជាមួយម្ដាយនោះ ដោយសារAdminជីងចក់ ប្រើអំពើ ហិ .ង្សា ទៅលើនាង»។
បែបនេះក្តី មហាជនទូទៅយល់ថា កុំទាន់ឆាប់ជឿអ្នកនាងទ្រីងផល្លាពេក ជួនកាលវីដេអូយំស្រែកនិយាយរៀបរាប់នៅលើឡានអាចជាការសម្តែងក៏បាន ព្រោះមើលទៅនាងម្នាក់ហ្នឹងពូកែសម្តែងណាស់។ ខណៈអ្នកតាមដានមួយចំនួនទៀតយល់ថា នេះអាចជាអន្ទាក់រៀបចំឲ្យពួកចក់ដើរចូលស៊ងដោយមិនដឹងខ្លួន ហើយទាញខ្សែក្វាច់ជាប់បាត់។ ជាក់ស្តែងពេលនេះ ទំនងរឿងរ៉ាវប្រពន្ធអ្នកលក់ឡេនិងអ្នកឡាយបាល់ទាត់ដ៏ល្បីល្បាញមួយគូរនេះទំនងប្រឈមនឹងដោះស្រាយតាមប្រពន្ធផ្លូវច្បាប់ហើយ ព្រោះបើតាមខ្លឹមសារហ្វេសប៊ុកAdminជីងចក់បង្ហោះមុននេះបន្តិចបានសរសរន័យចាក់ដោតថា៖ “ការពិតនឹងត្រូវបង្ហាញឡើងក្នុងពេលឆាប់ៗនេះ ខុស ត្រូវ អាក្រក់ល្អ មានតែច្បាប់ទើបអាចសម្រេចបាន។”។
យ៉ាងណាមិញ រឿងទំនាស់រវាងអ្នកទាំង២ នៅតែបន្តសាយភាយពេញហ្វេសបុក និងTiktokនៅឡើយ ហើយក៏មិនទាន់ដឹងថា រឿងរ៉ាវពីក្រោយរឿងនេះជាការរៀបចំ ឬជារឿងពិតនោះទេ ប៉ុន្តែនៅព្រឹកថ្ងៃទី២១ មិថុនា ២០២២ ស្រាប់តែគណនីរបស់លោក ផែង វណ្ណៈ បានបង្ហោះសារមួយ អមដោយសត្វជិងចក់ក្នុងពែងតែ ព្រមទាំងខ្នោ. ដៃមួយ ដោយបានសរសេរខ្លឹមសារទាំងស្រុងថា << នោះ យីអ៊ុនដាក់ អារ. ក្សជាន់ហេីយ ព្រឹកនេះសត្វជីងចក់មួយក្បាលបានធ្លាក់ពីលេីពិដានចូលក្នុងពែងតែ ហេីយនៅជិតពែងតែមានខ្នោះ.,ដៃថែមទៀត ។ តាមប្រផ្នូលសត្វជីងចក់នេះអាចមានវាសនាមិនល្អ 😜😜>> ។ ការបង្ហោះសំណេររបស់លោក ផែងវណ្ណៈ ត្រូវបានមហាជនកត់សម្គាល់ថា ទំនងចង់ផ្ញើទៅ Adminជីកចក់ ដែលកំពុងមានទំនាស់និងភរិយា ថែមទាំងបានរត់ចេញពីផ្ទះ ក្រោយពូចក់បានប្រើហិ .ង្សាលើភរិយា ។
សូមរំឮកថា ប្រិយមិត្តជាច្រើនបានដឹងរួចហើយ ចំពោះរឿងរ៉ាវស្នេហារវាងពូចក់ អ្នកអត្ថាធិប្បាយបាល់បាត់ ជាមួយអ្នកនាង ទ្រីញ ផល្លា អ្នកលក់ឡេល្បីឈ្មោះ ប្ដីប្រពន្ធមួយគូរនេះតែងតែបង្ហាញភាពផ្អែមល្ហែមជាញឺកញយលើបណ្ដាញសង្គម និងតែងបង្ហាញពី.ជ. ម្លោះ, ក្នុងគ្រួសារឲ្យមហាជនដឹងខ្ទេចជាញឹកញយផងដែរ ។ ថ្មីៗនេះពូចក់ និងមីងផល្លា មានរឿងជាមួយគ្នាទៀតហើយ បើតាមការលើកឡើងពីមីងផល្លាថា ពូចក់ បានវា.យ.ខ្លួនជិតស. ន្លប់ ហើយក៏រត់ចេញពីផ្ទះ និងប្រកាសឲ្យគេជួបតាមចាប់ ឬផ្ដល់ដំណឹង នឹងជូនរង្វាន់១ម៉ឺនដុល្លាផងដែរ៕ (អូសចុះទស្សនាវីដេអូ)