ប្តីអាយុ១៦ឆ្នាំ ប្រពន្ធអាយុ១១, រៀបការហើយអត់ចេះគ្រប់យ៉ាង សូម្បីតែរឿង…

គិតទៅនៅក្នុងសង្គមមនុស្សតែងតែមានរឿងប្លែកៗ។ ជាក់ស្តែងរឿងរ៉ាវប្តីប្រពន្ធវ័យក្មេងមួយគូនៅក្នុងប្រទេសវៀតណាមថ្មីៗនេះបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែពុំនឹកស្មានថា ពួកគេបានក្លាយជាឪពុកម្តាយគេទាំងក្មេងខ្ចីបំផុត។ ក្រោយអាពាហ៍ពិពាហ៍អ្វីក៏ពុំដឹង ទាល់តែម្តាយជួយបង្រៀនគ្រប់យ៉ាង។

បើតាមសារព័ត៌មាន baomoiបានចុះផ្សាយឲ្យដឹងថា ប្តីប្រពន្ធវ័យក្មេងនេះ ដែលប្តីមានឈ្មោះ Dang Ton Chuong ឆ្នាំនេះមានអាយុ១៤ឆ្នាំ។ ចំណែក ប្រពន្ធរបស់គេឈ្មោះ Dang Mui Kieu អាយុ១៩ឆ្នាំ ។ ពួកគេបានរៀបការនៅក្នុងឆ្នាំ២០១៧ ដែលនៅពេលនោះ Chuong អាយុទើបតែ១១ឆ្នាំ រីឯ Kieu អាយុ១៦ឆ្នាំ។

នាង Kieu បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលនៅរៀនសាលា ជាមួយគ្នា គឺនាងរៀនថ្នាក់ទី៥ ខណៈ ប្តីរបស់នាងរៀនថ្នាក់ទី៣។ ពួកនាងតែងជួបគ្នាជាធម្មតា ហើយប្តីរបស់នាងហៅនាងថា បងស្រីៗ។ ប៉ុន្តែមិនដែលចែករំលែកនំចំណីឲ្យគ្នាម្តងណានោះទេ ហើយក៏មិនធ្លាប់ចាប់អារម្មណ៍លើរឿងស្នេហាអីនោះដែរ។ ងាកមករឿងឈានដល់ត្រូវបានចាស់ទំផ្សំផ្គុំ រៀបការនឹងគ្នាវិញ។ នាង Mui Kieuបានប្រាប់ឲ្យដឹងថា នៅពេលនោះម្តាយរបស់នាងបានធ្លា- ក.ខ្លួនឈឺ ហើយបងស្រី៤នាក់ របស់នាងក៏ចាស់ៗអស់ដែរ។ ដូច្នេះនៅពេលគ្រួសារសួរនាំឲ្យយកប្តីនាងក៏ទទួលយក តែម្តងទៅ។

នាងក៏បានប្រាប់ការពិតត្រង់ៗថា រៀបការបានពេញមួយឆ្នាំដំបូងនាង និងប្ដីមិនដែលរួមបន្ទាប់ ជាមួយគ្នាឡើយ ពោលគឺនាងដេកផ្សេង ប្តីដេកផ្សឹង។ ប៉ុន្តែបន្ទាប់មកម្តាយបានហៅប្តីរបស់នាងTon Chuongមកពន្យល់ថា ពេលនេះរូបគេមានប្រពន្ធ ហើយដូច្នេះត្រូវតែចូ- លកេងរួមបន្ទប់នឹងភរិយា។ កន្លះឆ្នាំKieuក៏បានមានផ្ទៃពោះនិងសម្រាលបានកូនស្រីម្នាក់នៅក្នុងឆ្នាំ២០១៩។ កូនស្រីរបស់ពួកគេដាក់ឈ្មោះថា Dang Mui Khe។

ទោះយ៉ាងណាដោយសារតែកម្រិតវប្បធម៌នៅ ទាបបច្ចុប្បន្ននេះ Chuong នៅតែទៅសាលារៀនធម្មតា ដើម្បីក្រេបយកចំណេះវិជ្ជាបន្តដោយក្រោក ឡើងពីព្រឹកម៉ោង៥ ទៅច្រូតស្មៅគោ ខណៈ ប្រពន្ធរបស់គេឡើងដាំបាយនិងធ្វើការងារផ្សេង ។ និយាយពី Chuongវិញ ត្បិតតែមានវ័យក្មេងខ្ចីក៏ពិតមែនតែគេជា មនុស្សឧស្សាហ៍ ព្យាយាម ជាមួយការងារធ្ងន់ ស្រាលពុំដែលរអ៊ូរទាំឡើយ ហើយអ្នកភូមិជិតខាងតែងតែអាណិតស្រឡាញ់ដល់រូបគេគ្រប់ៗគ្នាផងដែរ៕

Leave a Reply

Your email address will not be published.