រំភើបជំនួស!ស្វាមី Love Riya រំភើបចិត្តស្ទើរហោះ ក្រោយប្រពន្ធទៅពិនិត្យផ្ទៃពោះ លទ្ធផលលើសការរំពឹងទុក(មានវីដេអូ)

រំភើបជំនួស!ស្វាមី Love Riya រំភើបចិត្តស្ទើរហោះ ក្រោយប្រពន្ធទៅពិនិត្យផ្ទៃពោះ លទ្ធផលលើសការរំពឹងទុក
សូមរំលឹកឡើងវិញផងដែរថា អ្នកនាង Love Riya ធ្លាប់បែក.បាក់អាពាហ៍ពិពាហ៍ជាច្រើនគូមកហើយ និងបន្សល់បានចំណងដៃគូជី .វិតចាស់គឺ អូនទែន។ ក្រោយមិនមិនបានប៉ុន្មានអ្នកនាង Love Riya ក៏បានជួបនឹងដៃគូជី .វិតថ្មី គឺលោក ហេង គីមហៀង បន្ទាប់ពីមើលចិត្តគ្នា បានមួយរយៈខ្លី ក៏សម្រេចចិត្ត ចូលរោងការជាមួយគ្នាតាមប្រពៃណីខ្មែរ

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងផុតទៅនេះ ហើយកម្មវិធីដ៏អធិកអធមមួយនេះ ត្រូវបានរៀបចំ និងធ្វើឡើងនៅគេហដ្ឋានខាងស្រី ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ រៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ថែមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់។

ស្រាប់តែ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ អ្នកនាងLove Riya បានប្រកាសដំណឹងដ៏សែនរំភើបមួយ គឺកំពុងព.ពោះ កូនទី២ របស់ខ្លួនហើយ ថែមទំាងបញ្ជាក់យ៉ាងខ្លីថា៖ «អូនតនមកហើយ»។ ទទួលបានដំណឹងនេះភ្លាម ធ្វើឱ្យលោក ហេង គីមហៀង ជាស្វាមី Love Riya អរស្ទើរហោះ រួចក៏ទំ .លាយអារម្មណ៍បែបនេះចេញមកថា៖ «ទីបំផុត ខ្ញុំក្លាយជាឪពុក របស់គេហើយយេ….បងពិតជា អរគុណអូនខ្លាំងណាស់ ប្រពន្ធសម្លាញ់ចិត្ត រកអ្វីប្រៀបផ្ទឹមពុំបានទេ»។

អ្វីដែលរឹតតែធ្វើឲ្យប្ដីប្រពន្ធ មួយគូនេះ រំភើបស្ទើរហោះនោះ ពេលទៅពិនិត្យផ្ទៃពោះ ស្រាប់តែឃើញ កូនក្នុងផ្ទៃរបស់ខ្លួន ភេទប្រុស ថែមទៀតផង។ រំភើបពេក លោក ហេង គីមហៀង ពោលពាក្យយ៉ាងខ្លីអមជាមួយវីដេអូដែលអ្នកនាង Love Riya បានថតអេកូនោះថា៖ «ប្រុសតនបាន3ខែហើយ បងអូន», ក្នុងនោះក៏មានការចូលរួមComments អបអរពីហ្វេនៗផងដែរ។ (សូមទស្សនាវីដេអូនៅខាងក្រោម)

Leave a Reply

Your email address will not be published.