ក្តៅៗ!រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់កំណត់ផ្លូវលេខ៣៥ នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានការឆ្លងរាលដាលវីរុសកូវីដ១៩ បំប្លែងថ្មី Delta)

ភ្នំពេញ៖ ក្រោយមានការផ្ទុះការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) នៅក្នុងសហគមន៍ឥតឈប់ឈរ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចថ្មីមួយស្ដីអំពីការបិទខ្ទប់កំណាត់ផ្លូវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់តំបន់ខាងលើនេះ ដោយសារតែតំបន់នេះមានការផ្ទុះការឆ្លងរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដោយសេចក្ដីសម្រេចនេះធ្វើឡើងសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ការបិទខ្ទប់នេះមានគោលបំណងដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍។

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *