បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានសិង្ហបុរីកាត់ទោសអោយជាប់ពន្ធនាគាររយ:ពេល៦ សប្តាហ៍ពីបទមិនពាក់ម៉ាស់នៅទីសាធារណៈ

សិង្ហបុរី៖ កាលពីថ្ងៃពុធ ទី១៨ ខែសីហា កន្លងទៅនេះ តុលាការសិង្ហបុរីបានកាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៦ សប្តាហ៍ បន្ទាប់ពីគាត់បានបំពានវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ម្តងហើយម្តងទៀត ដោយបដិសេធមិនព្រមពាក់ម៉ាស់ទៅទីតាំងសាធារណៈ។ លោក Benjamin Glynn អាយុ ៤០ ឆ្នាំ ជនជាតិអង់គ្លេស ត្រូវបានចោទប្រកាន់ចំនួន ៤ ចំពោះការមិនព្រមពាក់ពាស់នៅលើរថភ្លើង និងបង្កឱ្យមានការរំខានជាសាធារណៈ រួមទាំងប្រើពាក្យគំរាមកំហែងដល់មន្រ្តីសាធារណៈកាលពីខែឧសភា មិនតែប៉ុណ្ណោះក្នុងការបង្ហាញខ្លួនរបស់លោកនៅតុលាការកាលពីខែកក្កដា ក៏លោកមិនព្រមពាក់ពាស់ផងដែរ។

កាលពីថ្ងៃពុធ លោក Benjamin Glynn បានស្នើសុំឱ្យតុលាការលុបចោលការចោទប្រកាន់មកលើលោកទាំងអស់ ដោយលោកបានអះអាងថា “វាជាការចោទប្រកាន់ដែលខុស” រួចបានសុំលិខិតឆ្លងដែនរបស់គាត់វិញ ដូចនេះគាត់អាចវិលត្រឡប់ទៅចក្រភពអង់គ្លេសវិញដើម្បីរស់នៅជាមួយគ្រួសាររបស់គាត់។

Leave a Reply

Your email address will not be published. Required fields are marked *