កីឡាកររបស់ Manchester United F.C. ចោទសួរពីការទិញ Sancho ក្នុងតម្លៃ ៧៣ លានផោន

អង់គ្លេស៖ កីឡាករមួយចំនួននៅក្នុងក្រុមបិសាចក្រហម Manchester United មានការងើងឆ្ងល់អំពីការចុះហត្ថលេខាលើកីឡាករ Jadon Sancho នៅរដូវក្តៅនេះក្នុងទឹកប្រាក់ចំនួន ៧៣ លានផោន។

យោងតាមកាសែត UK Times ពួកគេកំពុងចោទសួរថាតើក្លឹប Man United បានធ្វើឱ្យមានកំហុសដោយការចុះហត្ថលេខានាំយកគាត់ពីក្លឹប Borussia Dortmund ឬយ៉ាងណា?

Sancho ស៊ុតបញ្ចូលទីបាន ៥០ គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៦៧ លើក បន្ទាប់ពីចាកចេញក្រុម Man City កាលពីឆ្នាំ ២០១៧ ។ ទោះយ៉ាងណា ចាប់តាំងពីកីឡាករវ័យ ២១ ឆ្នាំរូបនេះ បានមកដល់ទឹកដី Old Trafford រូបគេមិនដែលរកគ្រាប់បាល់ឬជួយបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានឡើយក្នុងការបង្ហាញខ្លួន ១០ ប្រកួតក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹបបិសាចក្រហម Manchester United

យ៉ាងណាមិញ នៅក្នុងក្រុមបិសាចក្រហម <span

class=”s2″>Manchester United យល់ថា Sancho កំពុងព្យាយាមសម្របខ្លួនតាមតម្រូវការរបស់ក្របខណ្ឌ Premier League ។ ត្រូវបានគេអះអាងថាកីឡាករនិងគ្រូបង្វឹកនៅ Old Trafford ក៏មិនមានការខកចិត្តដែរចំពោះការរួមចំណែកនិងអាកប្បកិរិយារបស់ Sancho ក្នុងការហ្វឹកហាត់ ទើបនាំឱ្យមាន សំនួរសំខាន់ ជុំវិញការផ្ទេរក្នុងទឹកប្រាក់ចំនួន ៧៣ លានផោនរបស់គាត់៕

ប្រភព៖ Dailypost

Leave a Reply

Your email address will not be published. Required fields are marked *