បែកធ្លាយ គ្រូជោគជ័យ អួន សារ៉ាត់ ធ្វើពុតជាឈឺ ដើម្បីគេចពីបណ្តឹងបោកលុយពលរដ្ឋ រាប់លានដុល្លារ… (មានវីដេអូ)

ជឿថាប្រិយមិត្តជា ច្រើនប្រហែលបាន ទទួលជ្រាបរួចហើយ ពីព័ត៌មានទាក់ ទងគ្រូបណ្តុះបណ្តាល ម្នាក់មាន ឈ្មោះថា អូន សារ៉ាត់ ដែលពេលនេះ កំពុងតែ សម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យ ហើយមានសង្ឃឹម តិចណាស់ ព្រោះលោក មានបញ្ហារលាកសួត ធ្ងន់ធ្ងរ បន្ទាប់ពីលោកឆ្ល-ងជំងឺកូវីដវា-យលុកលឿនពេក។

ដោយសារតែស្ថានភាព របស់លោក អួន សារ៉ាត់ កាន់ធ្ងន់ទៅៗ ហើយគ្រូពេទ្យបានបញ្ជាក់ថា ត្រូវតែបញ្ជូនធ្វើការវះកាត់សួតជាបន្ទាន់នៅក្រៅប្រទេស ជាហេតុធ្វើឲ្យប្រពន្ធរបស់លោក បានសម្រេចចិត្តប្រកាសលក់ផ្ទះឡៃឡុង ដើម្បីយកលុយទៅព្យាបាលប្តីបន្តនៅក្រៅប្រទេស។

នេះបើតាមភរិយាលោក អួន សារ៉ាត់ បានបង្ហោះឲ្យដឹងថា លក់ផ្ទះឡាយឡុងបន្ទាន់ ព្យាបាលលោកគ្រូ អួន សារ៉ាត់ ពេលនេះលោកគ្រូអួន សារ៉ាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅមានឱកាស-ព្យាបាលគាត់តែ៥ថ្ងៃទៀតទេ។

ឥឡូវនេះ នាងខ្ញុំខ្វះខាត លុយយកគាត់ទៅព្យាបាលនៅក្រៅប្រទេស។ បងប្អូនជួយទិញ ផ្ទះនាងខ្ញុំផង នាងខ្ញុំលក់ឡាយឡុង ដើម្បីយកប្រាក់មកព្យាបាល គាត់អោយ ទាន់ពេល។ យើងមិនអាចបាត់ បង់គាត់ បានទេ ព្រោះគាត់ជា ធនធានដ៏កម្រ ជាធនធានដ៏សំខាន់សម្រាប់ សង្គមជាតិ។ គាត់បានផ្តល់ចំណេះ ដឹងល្អៗ ផ្នត់គំនិតល្អៗ ជាច្រើនដល់សង្គម។

តែអ្វីដែលមិននឹកស្មាន ដល់នោះ ស្របពេលលោក អួន សារ៉ាត់ ធ្លាក់ខ្លួនឈឺ ធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ហើយពេលនេះ ប្រពន្ធលោក ក៏ប្រកាសលក់ផ្ទះឡៃឡុង ដើម្បីយកលុយព្យាបាល ជំងឺប្តី ស្រាប់តែគណនីហ្វេសប៊ុកមួ យមានឈ្មោះថា Phann Sreynga ដែលតាំង រូបពីរនាក់ប្តីប្រពន្ធ បានបង្ហោះរូបលោក អូន សារ៉ាត់ និងភ្ជាប់ជាមួយក្រដាស-ពាក្យប-ណ្តឹងលើរូបលោក និងព្រមទាំងបញ្ជាក់ទាំងការហួសចិត្តបែបនេះថា៖

«នាងខ្ញុំបាន ប្ដឹង ជន បោកប្រាស់ អួន សារ៉ាត់ ចៃដន្យម្លេះ ដីកាតុលាកា ទៅដល់ ក៏ធ្លាក់ខ្លួនឈឺ ភ្លាមៗ ចូលខ្លួនទៅបំភ្លឺអត់បាន។ អត់មាន ធ្វើចឹងទេ ប្រមូលលុយប្រជាជន បានច្រើនណាស់ ទូទាំងប្រទេស លុយ រាប់លាន ដុល្លា អត់មា នរឿង ចេញ ក្បាច់ លក់ ឡាន លក់ ដី

( ដីក្រុមហ៊ុន King cow ដែលមានឈ្មោះ ខ្ញុំ និង អួន សារ៉ាត់) លក់ផ្ទះ ចេញទៅ ក្រៅប្រទេសចឹងទេ។ សូមថ្នាក់ដឹកនាំ ទាំងអស់ជួយ រកយុត្តិធម៍ ជួយ ចា-ប់ជនបោកប្រាស់នេះផង »។

តែទោះយ៉ាងណា ក្រោយដើមប-ណ្តឹង ខាងលើនេះ បានប្រកាសប្តឹងយ៉ាងចំហរ បែបនេះរួច ស្រាប់តែការបង្ហោះ របស់ខ្លួន ក៏ត្រូវគេ Report ដោយម្ចាស់គណនី ខាងលើបានបញ្ជាក់ឲ្យដឹង ថា គេ Report post ខ្ញុំយប់មិញហើយ។ តែទោះជា យ៉ាងណា នៅព្រឹកនេះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដើមប-ណ្តឹង ប្តីប្រពន្ធនេះ ក៏បានបន្ត បង្ហោះភ្ជាប់ ដីកោះហៅទៅ បំភ្លឺឲ្យដឹង បន្ថែមថា «ដូចខ្ញុំបាននិយាយពី ម្សិលមិញ ចឹង ដីកាកោះ ខ្ញុំចូលខ្លួនបំភ្លឺរួច ហើយ នៅថ្ងៃ 20 ធ្នូ 2021»៕

Leave a Reply

Your email address will not be published. Required fields are marked *